ចិន៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅនេះ យោងតាម ទំព័រ Sina បានរាយការណ៍ថា នារីវ័យក្មេង Du Meizhu បានបដិសេធនូវព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់ ដែលសំដៅលើនាងនាពេលកន្លងមកនេះ ដូចជាត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ ធ្វើការជាស្រីពេស្យា ឬទាញយកផលប្រយោជន៍ពីករណីរបស់ លោក Wu Yifan ដើម្បីឈានជើងចូលក្នុងវិថីសិល្បៈ។
យ៉ាងណាមិញ នៅក្នុងការ Live មួយ នារីវ័យក្មេងរូបនេះ បាននិយាយថា នាងមិនត្រូវបានសាលាបង្ខំ ឲ្យចេញ ក្រោយពីរឿងនោះទេ តែការផ្អាកពីការសិក្សារបស់នាង គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមានការយល់ព្រម ពីគ្រួសាររបស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះគឺ នាងក៏បាននិយាយថា៖
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងព័ត៌មានអវិជ្ជមាន ដែលនៅសេសសល់ Du Meizhu បានបញ្ជាក់ថា នាងនឹងចាត់វិធានការដ៏ខ្លាំងក្លា ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមទាំងបានអរគុណដល់ការអន្តរាគមន៍ពីច្បាប់ ដើម្បីការពារកិត្តិយសរបស់ខ្លួន។
គួររំឮកផងដែរថា នារីវ័យក្មេង Do MeiZhu គឺជាសាក្សីដ៏សំខាន់ម្នាក់ នៅក្នុងសំណុំរឿងផ្លូវភេទ របស់ លោក Wu Yifan កាលពីខែកក្កដា កន្លងទៅ ដោយ រូបនាងបានចោទប្រកាន់តារាប្រុសរូបនេះ ពីការជ្រើសរើសស្រីក្មេងៗ ដឹកនាំសម្តែង MV ដើម្បីទាក់ចិត្ត និងបានចាប់រំលោភផ្លូវភេទ របស់ពួកគេ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]