កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា តារាចម្រៀង និងតារាសម្ដែង Lee Ji Hoon បានដឹកដៃគូដណ្តឹង Miura Ayane ក្នុងពិធីមង្គលការដ៏អស្ចារ្យមួយ បានធ្វើឲ្យអបអរ ក៏ដូចជាជូនពរក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ។
ទន្ទឹមនឹងនេះដែរ ក្នុងកម្មវិធីមង្គលការមួយនេះ ក៏មានតារាល្បីៗជាច្រើនចូលរួមពិធីមង្គលការជាភ្ញៀវកិត្តិយស និងអបអរសាទរដល់គូស្នេហ៍មួយគូនេះ ថែមទាំងមានតារាល្បីមួយរូប ថែមទាំងច្រៀងបទអបអរសាទរទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេសនោះ បទចម្រៀងអបអរសាទរដ៏សំខាន់ក្នុងថ្ងៃនោះ គឺគ្មាននរណាក្រៅពីតារាស្រី IU ដែលតារាស្រីរូបនេះ ដែលក្នុង ពិធីមង្គលការមួយនេះ បានឡើងលើឆាក ហើយច្រៀងបទចម្រៀងដែលមានចំណងជើងថា «Meaning of You»។
តួយ៉ាងក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាហ្វេនៗ បានធ្វើការកោតសរសើរទៅដល់ទឹកចិត្តរបស់ តារាចម្រៀងស្រីរូបនេះ ដែលបានផ្តល់កិត្តិយស ក្នុងការឡើងច្រៀង ក្នុងថ្ងៃពិសេសរបស់មិត្តភក្តិចាស់រួមការងារ ទោះបីខកខានបានជួប និងលែងរួមការងារជាមួយក៏ដោយ ក៏ IU នៅតែរាប់អានដដែល ជាមួយនឹងការរាប់អានបែបនេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]