ហុងកុង៖ ដោយសារតែ ស្ថិតនៅក្នុងគ្រួសារអភិជន ដែលមានទ្រព្យសម្បត្តិច្រើន ជីវិតតារាសម្ដែងប្រុស លោក Ashton Chen កាន់តែមានភាពសម្បូរបែប ដោយមិនចាំបាច់ តស៊ូព្យាយាមដើរវិថីសិល្បៈនោះទេ។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុសរូបនេះ ហាក់កម្រ នឹងបានសម្ដែងក្នុងរឿងភាគណាស់ ព្រមទាំងជាប់ឈ្មោះ ជាតារាមិនសូវល្បី ប៉ុន្តែមានជីវភាពធូរធារ។

បើនិយាយពីជីវិតរស់នៅបច្ចុប្បន្ននេះវិញ លោក Ashton Chen ពិតជាមានភាពហ៊ឺហាឡូយឆាយ មានឡានទំនើបជិះ ស្នាក់នៅក្នុងផ្ទះដ៏ប្រណីត និងមានពេលខ្លះ លោកបានណាត់ជួបនឹង មិត្តស្រីនៅភោជនីយដ្ឋានថ្លៃៗ ថែមទៀត។ ជាពិសេស តារាប្រុសរូបនេះ ក៏មាន​ការ​ប្រមូល ​រថយន្ត​ប្រណាំង​លំដាប់​ខ្ពស់​ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើទំព័រផ្ទាល់ខ្លួនវិញ Ashton Chen បានបង្ហាញពី នាឡិកាប្រណីត សម្លៀកបំពាក់ទាន់សម័យ ស្បែកជើង និងរបស់មានតម្លៃថ្លៃផ្សេងៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវចាប់បានរូបភាព ដឹកដៃនារីវ័យក្មេង ទៅឆ្នេរសមុទ្រ ដោយទូកទំនើប ផងដែរ។ 

គួររំឮកផងដែរថា លោក Ashton Chen បានចូលព្រះវិហារ សៅលីន តាំងពីអាយុ ២ឆ្នាំ ហើយក៏បានរៀនក្បាច់គុន។ ដោយនៅអាយុ ៥ ឆ្នាំ លោកក៏បានសម្តែងក្នុងខ្សែភាពយន្តដំបូងរបស់ខ្លួនគឺ «Shaolin Popey» បន្ទាប់មក បានក្លាយជាតារាកុមារ នៅលើអេក្រង់ ជាមួយនឹងខ្សែភាពយន្តល្បីៗជាបន្តបន្ទាប់ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ashton Chen
Ashton Chen
Ashton Chen
Ashton Chen
Ashton Chen បង្ហាញពីជីវិតស៊ីវីល័យ
Ashton Chen កាលពីក្មេង
Ashton Chen កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]