រាជធានីភ្នំពេញ ៖ ពិតណាស់ នាព្រឹកថ្ងៃទី ០៩ វិច្ឆិកា កន្លងទៅថ្មីៗនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី យាងថ្វាយភ្លើងជ័យដោយផ្ទាល់ នៅវិមានឯករាជ្យ ដើម្បីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ។
ទន្ទឹមនឹងនោះ មុននេះបន្តិច ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានដាក់ចេញ ព្រះរាជសារ ប្រាប់ជនរួមជាតិអំពី ការអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេស ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ទ្រង់បានមានបន្ទូលបន្ត ចាត់តាំង សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]