ថៃ៖ គឺជារឿងដ៏រំភើបរីករាយមួយ សម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពី បានជ្រាបដំណឹង តារាស្រី Air Phantila ដែលត្រូវបានគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួន សុំរៀបការ ក្រោមបរិយាកាសយ៉ាងរ៉ូមែនទិក។
នៅក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពទាំងមូល នាពេលរាត្រី ដែលមានការរៀបចំជាមួយនឹង ផ្កា ព្រមទាំងភ្លើងពណ៌ដ៏ស្រស់ស្អាត ដែលមានដាក់ពាក្យថា «Marry Me» ថែមទៀត។ ជាពិសេស នាងក៏បានបង្អួតនូវចិញ្ចៀនយ៉ាងប្រណីត ពាក់ជាប់នឹងម្រាមដៃ ដែលបានទទួលយល់ព្រមពីការស្នើរសុំ របស់គូស្នេហ៍នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ តារាស្រី Due Arisara ដែលជាមិត្តជិតស្និទ្ធរបស់ Air Phantila ក៏បានធ្វើការបង្ហោះរូបភាពស្វីតៗរបស់គូស្នេហ៍អ្នកទាំងពីរ នៅក្នុងទិដ្ឋភាពដ៏រំជួលចិត្ត និងបានអបអរសាទរចំពោះអ្នកទាំងពីរ ដែលបានស្រលាញ់ យល់ចិត្តគ្នា ទៅវិញទៅមក ព្រមទាំងចង់ឃើញ ពីអាពាហ៍ពិពាហ៍ បង្កើតគ្រួសារក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរ ហ្វេនៗ ព្រមទាំងទស្សនិកជនជាច្រើន ក៏បានចូលមកអបអរ ចំពោះ Air Phantila និងគូស្នេហ៍ ដែលតែងតែមានពេលវេលា យល់ចិត្តគ្នា រហូតដល់មានថ្ងៃពិសេសនេះ ក៏ដូចជារង់ចាំ ពីដំណឹងមង្គលការ នាពេលខាងមុខនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]