រាជធានីភ្នំពេញ៖ យោងតាមនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសម្រេចបានរហូតដល់ ៨៧.២៧% នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ដើម្បីបង្កើតឱ្យបាននូវភាពសុំសហគមន៍រឹងមាំមួយ និង យោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្សារភ្ជាប់ជាមួយ នឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ" សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ សហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៌នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ការស្នើសុំការអនុញ្ញាតក្នុងការរៀបចំពិធី

- ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីដើម្បីរៀបចំពិធីណាមួយ ម្ចាស់ពិធីត្រូវភ្ជាប់ទៅជាមួយ លិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូដ-១៩ ឱ្យបានត្រឹមត្រូវនិងពេញលេញ។ គំរូលិខិតធានាអះអាងមានទម្រង់ជូនដូចខាងក្រោមនេះ៖

លិខិតសុំការអនុញ្ញាត

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទូទៅមេត្តាជ្រាបជាព័ត៌មាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]