រាជធានីភ្នំពេញ៖ ពិតណាស់ តារាកំប្លែង អៀង ចេនឡា កាលពីថ្មីៗនេះ បានផ្ទុះសង្គ្រាមពាក្យសម្តីគ្នា ជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយពីតារាកំប្លែងរូបនេះ ធ្លាក់ខ្លួនឈឺរាងស្គមស្គាំង ហើយបានប្រកាសជាសាធារណៈថា ពុំមានអ្នកណាអើពើនឹងលោកឡើយ ដោយសារតែលោកមិនមែនជាតារាល្បីនឹងគេ។ បើតាមការបញ្ជាក់ឱ្យដឹងពីតារាកំប្លែង លោក អៀង ចេនឡា កន្លងមក គឺលោកត្រូវទឹកចូលសួត ទើបបណ្តាលឱ្យស្គមមិនចង់ស្គាល់ ហើយថែមទាំងស្ងាត់ពីសិល្បៈមួយរយៈ។
ទន្ទឹមនោះដែរ ក្រោយពីមានការប្រកាសបែបនេះរបស់ អៀង ចេនឡា គេសង្កេតឃើញមាន សប្បុរសជន នាំគ្នាសម្រុកជួយលោក អៀង ចេនឡា ព្រោងព្រាត ក្នុងនោះ មានទាំងតារាកំប្លែង នាយកុយ ទៀតផង។ នេះបើតាមបង្ហោះបញ្ជាក់របស់តារាកំប្លែង អៀង ចេនឡា នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលផ្តល់ជំនួយជូនរូបលោក ខណៈពេលរូបលោក កំពុងតែជួបការលំបាកខាងបញ្ហាជំងឺ និងការងារជាតារាសម្តែងទៀតនោះ។
បើតាមសំណេររបស់លោក អៀង ចេនឡា បានសរសេរដូច្នេះថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]