ចិន៖ ដោយសារតែសមត្ថភាព និងរូបសម្រស់គួរជាទីពេញចិត្ត ពីទស្សនិកជនជាច្រើន បានធ្វើឲ្យសិល្បករប្រុសមួយចំនួន នៅតែអាចរក្សាបាននូវភាពល្បីល្បាញ បន្ទាប់ពីប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ បើទោះបើជា បច្ចុប្បន្ននេះ ពួកគេមានអាយុកាន់តែច្រើន ក៏ដោយ។
ក្នុងនោះដែរ ក៏មានតារាប្រុសល្បីៗ ២ ដួង គឺ លោក Huang Xiaoming និង លោក Chen Kun ដែលត្រូវបានហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងពិសេស ព្រោះអ្នកទាំងពីរ ជាសិល្បករដ៏ពេញនិយម ក្នុងពេលដែលមានវ័យជាង ៤០ ឆ្នាំទៅហើយក្ដី ប៉ុន្តែនៅតែអាចឈរជើង នៅក្នុងរង្វង់សិល្បៈបានយ៉ាងរឹងមាំ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Kenh14
ចំពោះ លោក Huang Xiaoming ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា បើទោះបីជា កាលបីប៉ុន្មានឆ្នាំមុន កេរ្តិ៍ឈ្មោះរបស់លោក បានធ្លាក់ចុះបន្តិចម្តងៗ ព្រមទាំងទទួលរងនូវការរិះគន់ ទៅលើការសម្ដែងអន់ជាងមុន ក៏ដោយ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ តារាប្រុសរូបនេះ បានធ្វើឱ្យអាជីពរបស់ខ្លួន រស់ឡើងវិញនៅពេលដែល បានឈ្នះពានរង្វាន់ Photo Emperor និងមានការងារទូរទស្សន៍ចំនួន ៣ ដែលកំពុងចាក់ផ្សាយ ខ្សែភាពយន្តទាំងនេះមិនបានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងនោះទេ ដែលធ្វើឲ្យមានការកត់សម្គាល់ឃើញ ពីការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងរូបភាពរបស់ Huang Xiaoming។
សម្រាប់ តារាប្រុស លោក Chen Kun វិញ ក៏ត្រូវបានប្រភពព័ត៌មានមួយ លើកឡើង ពីសកម្មភាពសិល្បៈជាង ២០ឆ្នាំ ដែលភាពទាក់ទាញរបស់តារាប្រុសរូបនេះ មិនដែលថយចុះនោះឡើយ។ ជាពិសេស លោកត្រូវបានគេអធិប្បាយ ជាមួយនឹងរូបរាង និងសមត្ថភាពសម្តែងដ៏ល្អ នៅពេលដែល អាចផ្លាស់ប្តូរទៅជាតួអង្គផ្សេងៗគ្នា ។
មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ២០០៩ មក លោក Chen Kun បានផ្តោតទៅលើ ការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍ នៅក្នុងវិស័យភាពយន្ត ហើយទទួលបានភាពជោគជ័យ ក៏ដូចជា ទទួលបានភាពល្បីល្បាញ និងមានមុខមាត់នៅលើអេក្រង់ធំ ថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]