បរទេស៖ តារាម៉ូដែលដ៏ល្បីជនជាតិអាមេរិកនាង Paris Hilton ត្រូវបានគេស្គាល់ថាជា នារីឯករាជ្យម្នាក់ក្នុងវិស័យហូវីវូដ ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជាអាជីពសិល្បៈរបស់នាង ក្នុងអំឡុងពេលជីវិតយុវវ័យ រហូតបានសល់ទ្រព្យសម្បត្តិមហាសាលនាដូចបច្ចុប្បន្ន។
យ៉ាងណាមិញ សេដ្ឋីនី Paris Hilton និងគូដណ្តឹងរបស់នាងលោក Carter Reum ក៏ត្រៀមនឹងចូលរោងការឆាប់ៗនេះ។ ជាមួយនឹងថ្ងៃរៀបការ របស់ពួកគេកាន់តែខិតជិតមកដល់ Paris Hilton បានចែករំលែកនៅលើ Instagram រូបថតដែលថតជាមួយ Carter Reum អំឡុងពេលវិស្សមកាលស្នេហារបស់ពួកគេក្នុងរយៈពេល 2 ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ សេដ្ឋីនីរូបនេះបានពោលពាក្យយ៉ាងមានន័យបែបនេះថា៖
បន្ទាប់មក Paris បានបង្ហោះរូបថតចូលរួមកម្មវិធីប្រគល់ពានរង្វាន់សិល្បៈនៅទីក្រុង Los Angeles កាលពីល្ងាចថ្ងៃទី 6 ខែវិច្ឆិកា ជាមួយគូដណ្តឹងរបស់នាង។ ដោយ នាងស្លៀករ៉ូបពណ៌សដូចរ៉ូបអាពាហ៍ពិពាហ៍ ខណៈអ្នកជំនួញ Carter Reum ស្លៀកឈុតពណ៌ខ្មៅយ៉ាងស្រស់សង្ហា។ មិនតែប៉ុណ្ណោះ តារាម៉ូដែលរូបនេះ បានសរសេររៀបរាប់ពីពេលវេលារ៉ូមែនទិករបស់ពួកគេក្នុងព្រឹត្តិការណ៍នេះថា៖
គួរបញ្ជាក់ផងដែរ Paris Hilton នឹងឡើងឡានកាន់បាច់ផ្កានៅសប្តាហ៍នេះហើយ នាងបានរៀបចំពិធីមង្គលការជាច្រើនខែមកហើយ។ សេដ្ឋីរូបនេះ គ្រោងនឹងចែករំលែករូបភាពនៃថ្ងៃដ៏រីករាយរបស់នាងជាមួយអ្នកគាំទ្រតាមរយៈកម្មវិធីទូរទស្សន៍ពិត Paris In Love។
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]