កូរ៉េខាងត្បូង៖ យោងតាម Nate តារាចម្រៀងប្រុស Choi Jong Hoon ត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល 30 ខែពីបទចោទប្រកាន់ជាបន្តបន្ទាប់ពីបទរំលោភ និងត្រួតពិនិត្យឧក្រិដ្ឋកម្មហិង្សាផ្លូវភេទ ដោយតារារូបនេះ ត្រូវបានគេដោះលែងកាលពីថ្ងៃទី ៨ ខែវិច្ឆិកា។
ត្រឡប់ទៅវិញ កាលពីខែមីនា ឆ្នាំ ២០១៩ មហាជនរបស់កូរ៉េ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលវាបានរកឃើញគ្រុប Chat ដ៏ថោកទាបដែលមានតារាប្រុសល្បីៗជាច្រើនរួមទាំង Choi Jong Hoon ផងដែរ ដែលបានចោទប្រកាន់ពីបទថត និងចែកចាយវីដេអូ និងរូបថតខុសច្បាប់ និងរំលោភផ្លូវភេទលើស្ត្រីស្រវឹងជាច្រើននាក់ រួមជាមួយ Jung Joon Young និងតារាល្បីផ្សេងមួយចំនួនទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ តុលាការបានកាត់ទោស Choi Jong Hoon ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ការអប់រំឡើងវិញចំនួន 80 ម៉ោង និងហាមប្រាមមិនអោយធ្វើការនៅគ្រឹះស្ថានដែលទាក់ទងនឹងកុមារ និងយុវជនយ៉ាងហោចណាស់ ៥ ឆ្នាំ។ បន្ទាប់មកលោកក៏បានប្តឹងឧទ្ធរណ៍ ហើយត្រូវបានកាត់បន្ថយមកនៅត្រឹម ២ ឆ្នាំ ៦ខែ ដោយសារតែកិច្ចព្រមព្រៀងជោគជ័យជាមួយគ្រួសារជនរងគ្រោះ។
ការសម្រេចនេះធ្លាប់ធ្វើឲ្យសាធារណជនខឹងសម្បារព្រោះការដាក់ទណ្ឌកម្មស្រាលពេកសម្រាប់លោក Choi Jong Hoon។ ទន្ទឹមនឹងនេះ Jung Joon Young ត្រូវបានកាត់បន្ថយពីពន្ធនាគារ៦ឆ្នាំ មក៥ឆ្នាំ។ យោងតាម Nate Jung Joon Young នឹងត្រូវបានដោះលែងពីពន្ធនាគារនៅខែតុលាឆ្នាំ ២០២៥៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]