រាជធានីភ្នំពេញ៖ ពិតណាស់​ ជឿជាក់ មហាជនមួយចំនួនជ្រាបរួចមកហើយ ផ្ទុះរឿងរ៉ាវពេញបណ្តាញសង្គម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ គឺលោកជំទាវ ខុង លីស៊ីអាណា បានរត់ទៅស្កាត់រថយន្តរបស់ឧកញ៉ា ឌួង ងៀប បង្កឱ្យមានការឈ្លោះគ្នា នៅមុខអធិការនគរបាលខណ្ឌពោធិ៍សែន នៅក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់របស់លោកជំទាវ ខុង លីស៊ីអាណា បានឱ្យដឹងថា លោកជំទាវ តាមទាន់លោកឧកញ៉ា ឌួង ងៀប ឌុបស្រី​នៅក្នុងឡាន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលមានទាំងអ្នកសារព័ត៍មានព្រោងព្រាត។ ក្នុងនោះដែរ លោកជំទាវ ក៏បានបោះសម្តីទៅកាន់ស្វាមីថា មិនចេះខ្មាសគេ អត់អីទេ ឱ្យគាត់ប្តីខ្ញុំចុះ ព្រោះគាត់ពូកែប្តឹងណាស់ ខ្ញុំទទួលយកអត់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញរឿងនេះដែរ លោក មាស រិទ្ធី ដែលជាពិធីករព័ត៍មានប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាស បានទាក់ទងទៅកាន់លោក ឧកញ៉ា ដួង ងៀប ដើម្បីបំភ្លឺនូវព័ត៍មានលម្អិត។ ក្រោយពីក្តោបបានព័ត៍មានរួច លោក មាស រិទ្ធី បានសម្រង់យកសម្តីលោកឧកញ៉ា ឌួង ងៀប មកធ្វើអត្ថាធិប្បាយនូវការបកស្រាយរបស់លោកឧកញ៉ា។

ជាមួយគ្នានោះ តាមប្រភពព័ត៍មាន លោកជំទាវ ខុង លីស៊ីអាណា បានចោទស្វាមីចំនួន៣ករណី ទី១. រឿងមានស្រីខាងក្រៅចុះចោលផ្ទះ ទី២. នាំយកទ្រព្យប្រាក់កាក់រាប់លានដុល្លារ ដែលធ្វើឱ្យគាត់រងទុក្ខជួបភាពក្រីក្រ ទី៣. ធ្វើបាបកូនខ្លួនឯង លោក ឌួង ឆាយ ឱ្យបែកបាក់គ្នាក្លាយជាមនុស្សកំពុងតែលតោល។

ទន្ទឹមនឹងនេះដែរ បើតាមការបញ្ជាក់របស់លោក មាស រិទ្ធី លោកឧកញ៉ា ឌួង ងៀប បានបដិសេធចំពោះរឿងថា​ លោកឌុបស្រី ក្នុងឡាននោះទេ។ ទាក់ទិននឹងរឿងចាកចេញពីផ្ទះនោះ​ លោកទទួលស្គាល់ត្រង់ចំណុចនេះ ព្រោះតែផ្ទុះបាតុភាពដែលប្រពន្ធរបស់លោកកាចខ្លាំងពេក កាន់តែរករឿងខ្លាំងពេកទើបធ្វើឱ្យលោកឧកញ៉ាដាច់ចិត្តចាកចេញពីផ្ទះមួយរយៈ ហើយក៏មិនបានចាកចេញជាមួយទឹកប្រាក់រាប់លានដុល្លារនោះដែរ ចំណែកឯ រឿងរ៉ាវស្រីញីនោះ លោកថា ជារឿងលេងសើចធម្មតា មួយវិញទៀត រឿងបំបែកបំបាក់កូន លោកឧកញ៉ា បានបញ្ជាក់ថា ជាឪពុកគេលោកមិនអាចធ្វើបាននោះទេ ក្នុងនាមជាឪពុកគេ ទោះបីលោកចាកចេញទៅក្តី៕

លោកឧកញ៉ា ឌួង ងៀប 
លោកឧកញ៉ា ឌួង ងៀប 
លោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]