ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រសួងបរិស្ថានបរិស្ថាន បានបង្ហាញពីការគាំទ្រ ការច្នៃប្រឌិត ធុងសំរាម ជារូបរាងក្អម និងអង្រុត ក្នុងគោលបំណងបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ។
ដោយឡែក ក្រសួងបរិស្ថាន បានគាំទ្រដល់គម្រោងបំពាក់ធុងសំរាមតាមសាលារៀន ស្ថិតក្នុងរាជធានីភ្នំពេញ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន សោភ័ណភាពស្អាត និងសុខភាពសិក្សា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សន ប៊ុនមាន អនុប្រធានលេខាធិការដ្ឋាន រួមជាមួយសមាជិកមួយចំនួនបានចូលរួមជាមួយតំណាងក្រសួងបរិស្ថាន បានប្រគល់ធុងសំរាមដល់សាលារៀននៅក្នុងខណ្ឌចំការមន ចំនួន ១០ទីតាំង និងខណ្ឌបឹងកេងកង ចំនួន ៥ទីតាំង ជាជំហានទី១ ដោយមានការចូលរួមពីតំណាងគណៈអភិបាលខណ្ឌចំការមន-ខណ្ឌបឹងកេងកង តំណាងការិយាល័យអប់រំខណ្ឌ គណៈគ្រប់គ្រងសាលា នាយកសាលា និងយុវជនមួយចំនួន។
យ៉ាងណាមិញ ធុងសំរាម បានច្នៃប្រឌិតឡើងជារូបរាងក្អម និងអង្រុត មានគោលបំណងបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវកេរ្តិ៍ទុកឱ្យក្មេងជំនាន់ក្រោយ ជាពិសេស បណ្តុះស្មារតីឱ្យប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី មានផ្នត់គំនិតក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការយល់ដឹងពីអនាម័យបរិស្ថាន និងការចូលរួមលេីកកម្ពស់សោភណ្ឌភាពស្អាតតាមសាលារៀនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]