ហុងកុង៖ ថ្មីៗនេះ ស្រាប់តែព័ត៌មានដ៏ក្តៅគគុកនៅក្នុងឧស្សាហកម្មកម្សាន្ត ទាក់ទងនឹង តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ លោក Louis Koo បន្ទាប់ពីមានការបង្ហើប អំពីជីវិតឯកជនយ៉ាងសម្ងាត់ របស់តារាប្រុសរូបនេះ ដែលធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើល។ 

ក្នុងនោះដែរ នៅលើគណនីបណ្តាញសង្គម អ្នកលេងអ៊ីនធឺណេតម្នាក់ បានធ្វើការសាកសួរ ទៅអ្នកសារព័ត៌មានអំពី តារាហុងកុងដ៏ល្បីល្បាញរូបនេះ ហើយក៏បានផ្ដល់ចម្លើយដ៏នឹកស្មានមិនដល់ ដោយបានលើកឡើងថា លោក Louis Koo ពិតជាបានរៀបការជាមួយនឹងភរិយារបស់ខ្លួន ហើយអ្នកទាំងពីរ ថែមទាំងមានកូនជាមួយគ្នា ដែលមានអាយុ ១០ឆ្នាំ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ស្របពេលដែលអ្នកគាំទ្រជាច្រើន កំពុងតែចាប់អារម្មណ៍ខ្លាំង ចំពោះ ដំណឹងរៀបអាពាហ៍ពិពាហ៍យ៉ាងសម្ងាត់នេះ ស្រាប់អ្នកយកព័ត៌មាន បានបន្ថែមទៀតថា កាលពី ៨ខែមុន ប្តីប្រពន្ធអ្នកទាំងពីរ បានលែងលះគ្នា ទៅហើយ។ 

កាលពីមុន អ្នកទាំងពីរ គឺជាគូស្នេហ៍សាធារណៈ ដែលបានធ្វើការជាមួយគ្នា ក្នុងគម្រោងភាពយន្តមួយ ប៉ុន្តែអ្នកទាំងពីរ បានបែកបាក់គ្នា ដោយបន្សល់ទុកនូវសោកស្តាយ ពីអ្នកគាំទ្រជាច្រើន។ ហើយ ចាប់តាំងពីពេលនោះមក តារាប្រុស លោក Louis Koo បានសម្រេចចិត្ត មិនចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកគាំទ្រ អំពីជីវិតផ្ទាល់ខ្លួន របស់លោក ទៀតទេ។ ជាពិសេស តារាប្រុសដ៏ល្បីរូបនេះ ក៏បានជាប់ឈ្មោះ នៅក្នុងពាក្យចចាមអារ៉ាម ស្នេហាជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​ 

Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo និង នារីដែលអ្នកសារព័ត៌មានលើកឡើងថាជាភរិយា ដែលបានលែងលះគ្នា
Louis Koo និង នារីដែលអ្នកសារព័ត៌មានលើកឡើងថាជាភរិយា ដែលបានលែងលះគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]