រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងស្រី វីរៈ និច ក្មួយស្រីតារាចម្រៀងប្រុសជើងចាស់ លោក ខាន់ ជេមស៍ បើទោះបី ទើបនឹងប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន​ តែរូបនាង ទទួលបានសន្ទុះនៃការគាំទ្រ មិនចាញ់ តារាមុនជំនាន់ខ្លួនប៉ុន្មានឡើយ ដោយក្នុងនោះ រូបនាង ទទួលការគាំទ្រច្រើនពី ស្រទាប់យុវវ័យ។

យ៉ាងណាក្តី ក្រោយល្បីឈ្មោះមិនយូរផង តារាចម្រៀងស្រីរូបនេះ រកឃើញ ម្ចាស់បេះដូងខ្លួន មិនតែប៉ុណ្ណោះ រូបនាងនិងគូដណ្តឹង​ បានដឹកដៃគ្នាចូលរោងការ ក្លាយជាគូស្វាមីភរិយាពេញមុខពេញមាត់ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដែលពិធីមង្គលការ ប្រព្រឹត្តទៅតែរយៈពេល​១ថ្ងៃប៉ុណ្ណោះ ដោយមាន តារាខ្មែរល្បីៗជាច្រើន​ ចូលរួមជាភ្ញៀវកិត្តិយស ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកទៅមើលតារាស្រីរូបនេះវិញ ក្រោយរៀបការរួច មើលទៅជីវិតឯកជនហាក់ រីករាយខ្លាំងជាងពេលមុនទ្វេដង រហូតត្រូវ ហ្វេនៗមើលឃើញថា តារាចម្រៀងរូបនេះ បែរមានព្រលឹង ផ្ទុយទៅវិញ បើទោះបីជា ឡើងសាច់ជាងនៅក្រមុំបន្តិចមែន តែមហាជន នាំគ្នាផ្អើលថា រូបនាងនៅតែស្រស់ស្អាត ដូចពេលមុនដដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងស្រី វីរៈ និច
  តារាចម្រៀងស្រី វីរៈ និច
  តារាចម្រៀងស្រី វីរៈ និច
  តារាចម្រៀងស្រី វីរៈ និច និងស្វាមី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]