ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំបំផុតប្រចាំឆ្នាំ កម្មវិធី Miss Universe Cambodia 2021 ទើបតែបានធ្វើឡើងកាលពីជាងមួយសប្ដាហ៍មុនយ៉ាងធំដុំ និងកក្រើក ហើយក៏បានរកឃើញម្ចាស់ជ័យលាភីមកគ្រងមកុដផងដែរ គឺបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ដែលមានទាំងសមត្ថភាពចំណេះដឹងនិងសម្រស់ស្រស់ស្អាត។

ងិន ម៉ារ៉ាឌី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត ក៏មានទស្សនិកជនមួយចំនួនមានការមិនពេញចិត្តនោះទេ ចំពោះលទ្ធផលមួយនេះ។ ដោយពួកគេលើកឡើងរិះគន់ថា បវរកញ្ញារូបនេះបានតែចំណេះដឹង ប៉ុន្តែរូបរាងមិនសូវស្អាត មានកម្ពស់មិនសូវខ្ពស់ថែមទៀតផង។

តែដោយឡែក បើងាកមកមើលសម្រស់របស់ ងិន ម៉ារ៉ាឌី សព្វថ្ងៃវិញ យើងឃើញថា បន្ទាប់ពីបញ្ចប់ការប្រកួត ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែស្អាតឡើងៗថែមមួយកម្រិតទៀត ហើយទាំងការតុបតែងខ្លួនក៏មានភាពទាក់ទាញខ្លាំងជាងមុនណាស់ដែរ។ ពិសេសតាមរយៈវីដេអូមួយខាងក្រោមនេះ ដែលថតផ្ទៃមុខរបស់នាងយ៉ាងជិតៗនេះ បានបង្ហាញឲ្យយើងឃើញថា បវរកញ្ញារូបនេះ នាងមានទឹកមុខដ៏ស្រស់ស្រទន់ ស្នាមញញឹមមានមន្តស្នេហ៍ មើលទៅពិតជាស្អាត ស័ក្ខិសមនឹងតំណែងជាបវរកញ្ញានេះមិនខុសនោះឡើយ៕

សូមទស្សនារូបភាព វីដេអូខាងក្រោម៖

ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]