ភ្នំពេញ៖ បច្ចុប្បន្នតារាស្រីពហុជំនាញកញ្ញា ព្រះកាយច័ន្ទ កាន់តែមានសន្ទុះនៅក្នុងវិស័យសិល្បៈជាលំដាប់ ម្យ៉ាងតារារូបនេះពីមួយឆ្នាំទៅមួយឆ្នាំមានរវល់នឹងការងារច្រើន មិនថាថតខ្សែភាពយន្ត ច្រៀង ឬពិធីការិនីនោះទេ។ ក្នុងនោះដែរ បើទោះបីមានភាពមមាញឹកជាមួយខ្លាំងប៉ុណ្ណា ក៏តារារូបនេះនៅឆ្លៀតបើកសាលាបង្រៀនផ្នែកសិល្បៈទាំងសម័យ និងបុរាណ ដើម្បីបង្រៀនក្មេងៗជំនួនក្រោយផងដែរ។
ក្រៅពីការងារសិល្បៈ យើងក្រឡេកទៅមើលរូបសម្រស់របស់កញ្ញា ព្រះកាយច័ន្ទ ឃើញថានាងពិតជាមានមុខមាត់ស្រស់ស្អាតតែម្ដង គ្រប់បេលដែលនាងញញឹមគឺមានមនត្តស្នេហ៍ខ្លាំង។ ពិតណាស់ តារាស្រីរូបនេះតែងតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រភ្លឹកសង់នឹងរូបសម្ផស្សដ៏ស្រស់ផូរផង់នាងគ្រប់ពេល។ ជាមួយគ្នានេះដែរ ប្រិយមិត្តធ្លាប់តែឃើញនាងទុកសក់វែង ប៉ុន្តែថ្មីៗនេះតារារូបនេះ បានសម្រេចកាត់សក់ខ្លីភ្លាមៗ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បន្ទាប់ពីកាត់សក់ខ្លីបានមួយរយៈ ថ្មីៗនេះកញ្ញា ព្រះកាយច័ន្ទ បានធ្វើឲ្យអ្នកគាំទ្រមើលនាងស្ទើរតែមិស្គាល់ ក្រោយនាង ស្លៀកសម្លៀកបំពាក់បែបសាមញ្ញដើរផ្សារបែបនេះ។ លើសពីនេះទោទៀត គេចាប់អារម្មណ៍ឃើញមុខរបស់នាងមិនផាត់មុខសូម្បីបន្តិច ដោយបង្ហាញមុខធម្មជាតិយ៉ាងជឿជាក់តែម្ដង។ មិនតែប៉ុណ្ណោះ ទោះតារារូបនេះ តែងខ្លួនបែបធម្មតាៗ តែនាងនៅតែស្រស់ស្អាតមួយបែបផ្សេងទៀតដដែល៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]