កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្រ បានតែងតែសង្កេតឃើញថារូបភាពថ្មីរបស់ Lisa ក្រុមចម្រៀងនារីដ៏ល្បី BLACKPINK បានផ្លាស់ប្ដូរពណ៌សក់ ជាពណ៌សក់ផ្កាឈូក បែបចែងចាំងរបស់នាងមួយនេះវិញ កំពុងតែដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗ របស់នាងគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ ប្រិយមិត្តសម្គាល់ថា ពណ៌សក់មួយថ្មីមួយនេះ របស់តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ ពិតជាសាកសមជាមួយនាងខ្លាំងណាស់ ជាពិសេសនាងតែងមកបង្អួតភាពស្រស់ស្អាតបែបនេះ ជាមួយនឹងការបង្ហោះ Story នៅលើ IG របស់ DJ SNAKE ដែលបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនមែនលើកដំបូងនោះទេ ដែលតារាស្រីដាក់ពណ៌ផ្កាឈូកបែបនេះ ព្រោះយើងបានឃើញម្តង ជាពីរដង ដែលរូបនាង ពិតជាសាកសមទៅនឹង ការលាបសក់ពណ៌ផ្កាឈូកជារឿយៗ។
ទោះជាយ៉ាងណា ការលាបពណ៌លើកនេះ ត្រូវបានគេមើលឃើញថា ពណ៌វារាងឌិតចែងចាំងតែម្តង សាកសមទៅនឹងមុខមូលពេញ ឡើងដូចតុក្កតារបស់នាងតែម្តង ហេតុដូច្នេះបានធ្វើឲ្យ Lisa មានភាពលេចធ្លោនឹងទាក់ទាញថែមមួយកម្រិតទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]