ដុំសាច់ស្បូនពេលពពោះ ជាបញ្ហាមួយយើងមិនសូវឮ មិនសូវឃើញកើតឡើងទេ ប៉ុន្តែស្ត្រីក៏ប្រឈមនឹងបញ្ហានេះអំឡុងពេលមានគភ៌ដែរ។ ធម្មតា ដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវចេញជាសញ្ញាអ្វីទេ តែបើកើតអំឡុងពេលពពោះ ដុំសាច់ស្បូនអាចផ្ដល់ផលពិបាកគ្រោះថ្នាក់ច្រើនយ៉ាងដល់ម្ដាយ និងកូន។
ផលពិបាកនៃបញ្ហាដុំសាច់ស្បូនពេលពពោះ ច្រើនកើតឡើងអាស្រ័យទៅតាមទីតាំង និងទំហំរបស់ដុំសាច់នោះ។ ក្នុងករណីកើតដុំសាច់ស្បូនពេលពពោះ អាចបណ្ដាលឲ្យមានបញ្ហាដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ឬក្នុងពេលម៉ាក់ៗសម្រាល។ ស្ត្រីដែលមានដុំសាច់ស្បូនពេលពពោះអាចជួបប្រទះការឈឺចាប់ក្នុងពោះ និងអាចមានហានិភ័យប្រឈមនឹងបញ្ហាសម្រាលកូនមិនគ្រប់ខែថែមទៀត។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានឲ្យដឹងថា ប្រសិនបើដុំសាច់មានទំហំធំ (បិទទ្វារមាស) គ្រូពេទ្យអាចនឹងតម្រូវឲ្យម៉ាក់ៗសម្រាលកូនដោយការវះកាត់តាមការជាក់ស្ដែង។ ក្នុងករណីកម្រខ្លះ ដុំសាច់ស្បូនពេលពពោះ អាចបណ្ដាលឲ្យស្ត្រីប្រឈមនឹងគ្រោះថ្នាក់ធំនោះគឺ រលូតកូន (ការបាត់បង់គភ៌ក្នុងអំឡុង ២៣ សប្ដាហ៍នៃការពពោះ)។
ទោះយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់បង្កឲ្យកើតដុំស្បូននៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួន ដូចជាកត្តាអ័រម៉ូន តំណពូជ និងកត្តាជាតិសាសន៍ ដែលនាំឲ្យមានបញ្ហានេះ។ ដូចនេះ ស្ត្រីពពោះត្រូវថែទាំសុខភាពឲ្យបានល្អតាមការណែនាំរបស់គ្រូពេទ្យជំនាញ ពិសេសនោះគឺត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការកំណត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]