រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងរ៉េបដ៏ល្បីនិងជាអ្នកនិពន្ធបទភ្លេងមួយរូប ប្រចាំផលិកម្ម Galaxy ដែលជាតារាចម្រៀងផ្នែកសម័យ HipHop បែបបស្ចឹមប្រទេស លោក Tempo Tris ដែលតែងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ តែយ៉ាងណាក៏នៅតែទទួលរងការរិះគន់ពីការលេងស្ទីលខ្លួន និងខ្លឹមសារបទចម្រៀងរបស់លោក។

Tempo Tris
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនៃកម្មវិធីសន្និសីទសារព័ត៍មាន និងចុះអនុសារណៈលក់សិទ្ធិបទចម្រៀង Are You Ok ឱ្យក្រុមហ៊ុនចិន លោក Tempo Tris បានបង្ហើបពីការងារសិល្បៈជូនដល់សារព័ត៍មាន Troyorng។

ក្នុងនោះ Tempo ទម្លាយពីគម្រោងផលិតបទចម្រៀងថ្មីៗ មានទាំងចង្វាក់ Hip Hop និង K-pop ដើម្បីបំរើឱ្យទីផ្សារ ជាមួយគ្នានោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានទទូចសុំឱ្យសាធារណជន មេត្តាបើកចិត្តទទួលយកតន្ត្រីសម័យប្រភេទនេះផងដែរ។

Tempo Tris

ទន្ទឹមនឹងនោះ  Tempo ក៏ត្រៀមស្នាដៃ ដើម្បីផ្តល់ជូនអ្នកគាំទ្រ តែយ៉ាងណា តារាចម្រៀងចំណាំក្រងសក់រូបនេះ មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ ពោលគឺទុកឱ្យមហាជន ក៏ដូចជា អ្នកគាំទ្រ ភ្ញាក់ផ្អើលតែម្តង។

ក្នុងនោះ តារាចម្រៀងរ៉េបប្រចាំផលិតកម្ម Galaxy រូបនេះ បានមានប្រសាសន៍ដូច្នេះថា៖

Tempo Tris

សូមរំលឹកផងដែរថា តារាចម្រៀងរូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីឆ្នាំ២០១២​ តែលោកទទួលបានភាពល្បីល្បាញ និងគាំទ្រខ្លាំង ក្រោយពីលោកចូលទៅរួមរស់ជាតារាប្រចាំផលិកម្ម Galaxy៕

Tempo Tris
Tempo Tris

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]