អាមេរិក៖ នៅក្នុងថ្ងៃនេះ សហរដ្ឋអាមេរិកបានធ្វើការផ្ញើសារចូលរួមអបអរសាទរចំពោះខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។
ដោយឡែក យោងតាមតាមសារលិខិតរបស់ឯកឧត្តម Antony J. Blinkenរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកសរសេរនៅក្នុងគេហទំព័ររបស់ក្រសួងការបរ ទេសសហរដ្ឋអាមេរិកបានសរសេរថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងសារលិខិតរបស់ប្រមុខការទូតសហរដ្ឋអាម៉េរិកដដែល ឯកឧត្ដមបន្ថែមថា សហរដ្ឋអាម៉េរិក បាននិងកំពុងទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយនឹងកម្ពុជា ក្នុងខណៈពេលដែលកម្ពុជាត្រូវទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ ដើម្បីរក្សាសន្តិភាព និងសន្តិសុខ តាមរយៈការដឹកនាំដ៏រឹងមាំលើការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាម៉េរិកនឹងបន្តឈរជាមួយប្រជាពលរដ្ឋក ម្ពុជា នៅពេលដែលកម្ពុជាកំពុងបន្តកាន់តែរីកចម្រើន លើមូលដ្ឋានប្រជាធិបតេយ្យ និងឯករាជ្យ ដែលត្រូវចែករំលែក និងអបអរសាទរដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ សហរដ្ឋអាម៉េរិកក៏ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីស្ដារឡើងវិញឱ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាតកូវីដ១៩៕
ប្រភព៖ BTV
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]