រាជធានីភ្នំពេញ៖ កាលពេលថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយពី ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះថា Hea To Seng ដែលត្រូវបានអ្នកសិល្បៈមួយចំនួនស្គាល់ថា មានទំនាក់ទំនងស្អិតរមួតជាមួយកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស លោក ណុប បាយ៉ារិទ្ធិ ចេញមុខប្រតិកម្ម ដោយបានបង្ហោះវីដេអូ និងសារជេរម្រាយចំពោះឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិ និងថៅកែកាបូបល្បី មានទីតាំងនៅម្តុំផ្សារអូឡាំពិក ដែលត្រូវជា ប្អូនស្រីបង្កើត របស់ថៅកែទូរទស្សន៍ដ៏ធំមួយ ក៏ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Hea To Seng បានសម្តែងក្តីឈឺចាប់ និងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី សំកុល សុទ្ធាវី និងលោក ណុប សម្បត្តិ ដែលត្រូវជាឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិ ព្រមទាំងទារប្រាក់បំណុលពីអ្នកទាំងពីរ ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ដើម្បីបញ្ចាប់សាច់រឿង និងកម្មពារជាមួយគ្នាទៀត។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ ថែមទាំងបានចោទប្រកាន់ ឪពុកម្តាយរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិ ប្រើប្រាស់កូនរបស់ខ្លួន ដើម្បីជួយរកលុយ និងបង្កើតកូនមកដើម្បីធ្វើជាឧបករណ៍រកលុយឱ្យខ្លួន តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីយ៉ាងណា រឿងរ៉ាវចម្រោងចម្រាសគ្នានេះ មានទាំងទាញបុគ្គលទី៣ ចូលមកផងដែរ ដោយរឿងនេះកើតឡើង ព្រោះតែម្ចាស់គណនី ហាក់មានចិត្តប្រច័ណ្ឌ និងមិនពេញចិត្តចំពោះថៅកែហាងកាបូប ដែលត្រូវបានមហាជនស្គាល់ថា ជាប្អូនស្រីបង្កើតរបស់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយ។ ក្នុងនោះ បើតាមសំណេររបស់ម្ចាស់គណនី មានលក្ខណៈអាក្រក់ស្តាប់ ក្នុងគោលបំណងទំនងជាសុំឱ្យដោះលែង ឬឈប់ធ្វើការរកស៊ីជាមួយនឹងលោក ណុប បាយ៉ារិទ្ធិ ដោយសារតែមុខរបររកស៊ីនេះ បង្កឱ្យមានភាពរង្គោះរង្គើរនៅក្នុងទំនាក់ទំនងជាង១០ ឆ្នាំរបស់ខ្លួន ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។
ជាមួយគ្នានោះ ម្ចាស់គណនីហ្វេសប៊ុក Hea To Seng ហាក់កំពុងឆេះឆួលដោយកំហឹង ព្រមទាំងប្រកាសដោយមិនព្រឺបបួល ម្តាយណុប បាយ៉ារិទ្ធិ ប្តឹងផ្តល់គ្នាឡើយ ដោយហ៊ានទាំងចោទនិងប្រមាថចំៗឈ្មោះម្តាយឪពុករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិ ថាបានដើរបំផ្លាញគេឯង ព្រមទាំងឱ្យរកលុយទៅសងអ្នកស្រុកបារាំងចំនួន ១៦ ម៉ឺនដុល្លារ ដោយសារតែធ្វើឱ្យគេក្លាយជាស្រីម៉េម៉ាយ ហើយកូន៣នាក់ ក្លាយជាក្មេងកំព្រា។
បើតាមវិដេអូមួយបង្ហោះដោយម្ចាស់គណនីដដែល បានបង្ហោះគឺសម្លេងដែលយកចេញពីឆាតឆ្លើយឆ្លងរវាងខ្លួន និងម្តាយរបស់ ណុប បាយ៉ារិទ្ធិ ដោយលោកស្រី សំកុល សុទ្ធាវី ថាលោកស្រី មិនបានពឹងពាក់ប្រាក់កាក់លើបុគ្គលឈ្មោះ Hea To Seng នោះឡើយ ដោយបាននិយាយថា បុគ្គលរូបនេះ ទាល់តែជាប់ខ្នោះចូលគុកម្តងទើបខ្លួន ព្រោះតែចូលចិត្តប្រើសម្តីជេរប្រមាថគេឯង។
ដោយឡែក ខណៈដែលមានរឿងរ៉ាវបែបនេះកើតឡើង ដោយម្ចាស់គណនីឈ្មោះ Hea To Seng បង្ហោះវីដេអូ និងសារលក្ខណៈជេរប្រមាថ ខាងលោក ណុប បាយ៉ារិទ្ធិ ហាក់មានភាពស្ងាត់ស្ងៀម ពុំមានបង្ហាញសកម្មភាព ឬប្រតិកម្មណាមួយឡើយ ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុក Hea To Seng៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]