រាជធានីភ្នំពេញ៖ ពិតណាស់ កំពូលតារាចម្រៀងប្រចាំផលិតកម្ម​រស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ហាក់កំពុងមានភាពចម្រោងចម្រាស់ ក្រោយពីលោក ធ្វើការឡាយលក់ដីឡូត៍ នៅថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២១ កន្លងទៅនេះ ដោយភ្ជាប់ជាមួយពាក្យស្លោក យុវជនសម័យឥឡូវ បើអត់ម្តេចស្ទាវ ក្នុងនោះ ក៏មានទាំងវិះគន់ និង ការសាទរ នៅលើបណ្តាញសង្គមផងដែរ។

ដោយឡែក កាលពីយប់មិញនេះ លោក ខេមរៈ សិរីមន្ត ក៏បានចេញមុខធ្វើការឡាយបកស្រាយចំពោះពាក្យថា ស្ទាវ នេះ លោកថា វាមិនខុសអ្វីនោះទេ ប្រសិនបើយើងចេះប្រើវា នៅក្នុងផ្លូវល្អ ណាមួយ ប្រសិនបើមហាជនមិនពេញចិត្តប្រើ ក៏លោកមិនមានបញ្ហា ឬមានអ្វីជំទាស់នោះដែរ។ លោកបន្តទៀតថា បើសំដៅដូចជា គោស្ទាវ មាន់ស្ទាវ ជាដើម លោកថា សុទ្ធតែសត្វដែលចម្រើនដល់មនុស្សយើង ហើយដូចជាសត្វគោ ជានិច្ចកាលជួយមនុស្សយើងតាំងពីដើម ហើយថែមទាំងជាចំណីអាហាររបស់មនុស្សថែមទៀង ដោយយើងគួរតែដឹងគុណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ ឆ្លើយតបនឹងសំនួរដែលមហាជនចង់ដឹងចង់លឺគ្រប់គ្នានោះ ក៏ដូចជាសារព័ត៍មានចុះព្រោងព្រាតកន្លងមក ថា លោកនឹងចេញពីហង្សមាសទៅហ្កាឡាក់ស៊ី កំពូលតារាចម្រៀងរូបនេះ បានបញ្ជាក់ថា ពេលនេះ រូបលោកកំពុងជាប់នៅក្នុងកិច្ចសន្យា កុងត្រាជាមួយផលិតកម្ម អញ្ចឹង ទម្លាប់របស់លោក ធ្វើការកន្លែងណា លោកតែងតែខិតខំធ្វើការឱ្យបានល្អ។

ចំពោះរឿងទៅថ្ងៃមុខ យ៉ាងណាលោកមិនទាន់ដឹងទេ សំខាន់ពេលនេះ លោកកំពុងស្ថិតនៅក្នុងកុងត្រាជាមួយហង្សមាស ដូច្នេះ លោកត្រូវធ្វើការឱ្យបានល្អបំផុត។

លោកបន្ថែមទៀតថា កាលលោកធ្វើការនៅផលិតកម្ម យូធូប ទាល់តែផលិកម្មបិទ ទើបលោកអាចឈប់បាន ហើយនឹងសាន់ដេ ក៏ដូចគ្នា ទាល់តែចប់កុងត្រា ទើបលោកអាចឈប់ ហេតុនេះហើយ ទើបថៅកែផលិតកម្ម​ទាំងពីរ ស្រលាញ់លោក ព្រោះតែលោកធ្វើការទៅតាមផ្លូវច្បាប់ និងគុណធម៍ ដោយមិនរំលោភបំពានសិទ្ធអ្នកណានោះឡើយ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]