បរទេស៖ ជាការពិតណាស់ បច្ចុប្បន្ននេះ តារាចម្រៀងស្រី Camila Cabello មិនត្រឹមតែមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈរបស់នាង តែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ថែមទាំងធ្វើឲ្យពួកគេ ចង់ដឹង និងតាមដាន ពីសកម្មភាពជីវិតរស់ប្រចាំថ្ងៃ ផងដែរ។ 

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ តារាស្រី Camila Cabello ត្រូវបានគេដឹងថា ជាម្ចាស់​ផ្ទះដ៏ធំស្កឹមស្កៃមួយ ដែលមាន​ភាពស្រស់ស្អាត ​គួរ​ឱ្យ​ស្រឡាញ់​នៅ Hollywood Hills រដ្ឋ Los Angeles ។ ជាពិសេស Camila បានរស់នៅ ក្នុងផ្ទះមួយនេះ តាំងពីឆ្នាំ ២០១៩ ជាមួយនឹងមិត្តប្រុសរបស់ខ្លួន គឺលោក Shawn Mendes

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទះដ៏ធំទូលាយ របស់តារាចម្រៀងស្រីរូបនេះ មានផ្ទៃដីអគារ ទំហំ ៣៣០ ម៉ែតការ៉េ ។ ថ្វីត្បិតតែ មានទីធ្លាតូចចង្អៀតបន្តិចក៏ដោយ ប៉ុន្តែវាត្រូវបានរចនា តាមបែបវិទ្យាសាស្ត្រទំនើប ទាំងសួនច្បារ អាងហែលទឹកនៅខាងមុខផ្ទះ ។ ម៉្យាងវិញទៀត បន្ទប់ទទួលភ្ញៀវដ៏កក់ក្ដៅនៅក្នុងផ្ទះរបស់នាង ក៏អាចមើលឃើញ ពីអាងហែលទឹក និងសួនច្បារតូចមួយដែលនៅខាងក្រៅ ទៀតផង។ 

ជាពិសេស ផ្ទះវីឡាដ៏ប្រណីតមួយនេះ មានបន្ទប់គេងចំនួន ៤ ដែលសុទ្ធសឹងតែជាបន្ទប់ដ៏មានផាសុកភាព និងមានភាពស្រស់ស្អាត ដាក់តាំងដោយគ្រឿងសង្ហារឹមពណ៌ភ្លឺ ត្រជាក់ភ្នែក ដែលមើលឃើញហើយ ពិតជាគួរឲ្យចង់រស់នៅយ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Camila Cabello
Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello
ទិដ្ឋភាពក្នុងផ្ទះរបស់ Camila Cabello

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]