ព្រះសីហនុ៖ ពិតណាស់ តារាចម្រៀងវ័យក្មេងសាច់សខ្ចី អ្នកនាង វីរៈនិច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានសម្រេចចិត្តចូលរោងការលាភាពយុវវ័យនៅលីវ   កាលពី១៦ខែវិច្ឆកា​ថ្មីៗកន្លងទៅនេះជាមួយកម្លោះសង្ហាក្រៅរង្វង់សិល្បៈ។  

ជាមួយគ្នានេះ បើទោះបីជារៀបការមានស្វាមីទៅហើយក្តី ក៏តារាស្រីរូបនេះ នៅតែបន្តអាជីពជាអ្នកសិល្បៈវិស័យចម្រៀងនេះមិនបញ្ឈប់នោះឡើយ។ លើសពីនេះ ជីវិតឯកជនរបស់ វីរៈនិច ក៏ត្រូវបានអ្នកគាំទ្រចាំតាមដានមិនឲ្យដាច់ពីកន្ទុយភ្នែកទាល់តែសោះ ជាពិសេសរាល់សកម្មភាពជាមួយស្វាមីតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មួយរយៈក្រោយរៀបការបានជាងមួយខែ គេសង្គេតឃើញថា វីរៈនិច និងស្វាមី ហាក់មានភាពផ្អែមល្ហែមស្និតស្នាលនិងគ្នាកាន់តែខ្លាំង ដែលអ្នកទាំងពីរតែងតែបង្ហាញឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនមិនស្ទើរផងដែរ ។ ក្នុងនោះ ដូចជាពេលថ្មីៗនេះ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ តែងតែមានពេលវេលារ៉ូមែនទិច ញុាំអាហារពេលល្ងាចតែពីរនាក់ក្នុងបរិយាកាសស្ងប់បែប អភិជន Sky Bar ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

វីរៈនិច 
វីរៈនិច និងស្វាមី
វីរៈនិច 
វីរៈនិច 
វីរៈនិច និងស្វាមី
វីរៈនិច និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]