ពិនិត្យឃើញមានមេរោគក្នុងទឹកនោមអំឡុងពេលពពោះអាចកើតឡើងលើស្ត្រីប្រហែលពី ២ ទៅ ១៥ នាក់ក្នុងចំណោមស្រ្តី ១០០ នាក់ ដែលមានមេរោគក្នុងទឹកនោមលើសពី ១០០ ០០០ ក្នុងមួយមិល្លីលីត្រ។ តើការមានមេរោគក្នុងទឹកនោមពេលពពោះ ម៉ាក់ៗគួរបារម្ភអត់?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានលើកឡើងថា បញ្ហានេះអាស្រ័យទៅលើសុខភាពរបស់ម៉ាក់ៗ ប្រសិនបើម៉ាក់ៗមានមេរោគក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ វាមិនមែនជាការឆ្លងមេរោគផ្លូវទឹកនោមទេ។ ក្នុងករណីម៉ាក់ៗមានមេរោគក្នុងទឹកនោម តែម៉ាក់ៗមានរោគសញ្ញាដូចខាងក្រោម មានន័យថាម៉ាក់ៗឆ្លងមេរោគផ្លូវទឹកនោម (UTI) ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោមមាន៖
វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា ការពិនិត្យទឹកនោមឃើញមានមេរោគពេលពពោះអាចដោះស្រាយបាន ដោយការញុំាទឹកឱ្យបានច្រើនដើម្បីបញ្ចេញមេរោគពីក្នុងប្លោកនោម ប្រសិនបើម៉ាក់ៗមិនមានរោគសញ្ញាអ្វីទេ។ ក្នុងករណីម៉ាក់ៗមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងធ្វើការពិនិត្យបន្ថែម និងអាចធ្វើការព្យាបាលដោយការប្រើថ្នាំផ្សះ ព្រោះការឆ្លងមេរោគផ្លូវទឹកនោមអាចបណ្តាលឱ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]