រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ជាតារាប្រុសម្នាក់ ក្នុងចំណោមតារាខ្មែរល្បីឈ្មោះផ្សេងទៀត ដែលរក្សាបានកេរ្ត៍ឈ្មោះខ្លួន នៅតែល្បី ខណៈប្រឡូកក្នុងវិថីសិល្បៈអស់ពេលច្រើនឆ្នាំ។

យ៉ាងណាក្តី ដូចដែរបាន ល្បីលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ រួចហើយ តារាប្រុសរូបនេះ បានបោះជំហានការរកស៊ីរបស់ខ្លួន ក្នុងវិស័យលក់ដីឡូតិ៍ ដូចតារាប្រុសផ្សេងទៀតដែរ ដោយក្នុងនោះ រូបលោកក៏ ត្រូវមហាជនចាប់អារម្មណ៍ខ្លាំង លើពាក្យស្លោកដែលរូបលោកបានបង្កើតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតឯកជនវិញ រូបលោក តែងចុះទៅដីឡូតិ៍ពិនិត្យការងារម្តងណា ក៏មានវត្តមានភរិយាជាទីស្រលាញ់ និងកូនប្រុសច្បងសំណព្វចិត្តទៅជាមួយដែរ ជាក់ស្តែង ក្នុងនោះ រូបលោក ធ្លាប់បង្ហើបប្រាប់ថា ការយកកូនប្រុសទៅតាមនេះ គឺដើម្បីឲ្យកូនប្រុស បានមើលស្គាល់ពី ការងារអាជីពលោកប៉ា ក្នុងការធ្វើជំនួញរកស៊ី តើលោកប៉ាធ្វើយ៉ាងណា ទំនាក់ទំនងនឹងអតិថិជន ឫក៏ ផ្សព្វផ្សាយលើបណ្តាញសង្គមយ៉ាងដូចម្តេច។

នេះបានបញ្ជាក់ថា តារាចម្រៀងប្រុសរូបនេះ បើទោះបីជា ប្រុសក្តី តែរូបលោក ចេះគិតគូរវែងឆ្ងាយបណ្តុះកូនប្រុស តាំងពីនៅក្មេង ដើម្បីអាចឲ្យ កូនប្រុស​មើលពិភពរកស៊ី បានច្រើនតាមដែលអាចធ្វើទៅបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត 
   តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត 
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត