ស្ទឹងត្រែង៖ ពិតដូចសុភាសិតមួយលើកឡើងថា ជុងមិនភ្លេចកុក នៅវេលាយប់ចន្លោះវេលាម៉ោងជាង ៦ ជិត ៧​យប់ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅពីម្សិលមិញនេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនអ្នកទោសម្នាក់ក្នុងចំណោម៧ ដែលមានឈ្មោះថា ទូច វ៉ាត់ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្រោយបានហែកគុករត់ចេញកាលពីពេលកន្លងទៅ។

សូមរំលឹកផងដែលថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកទោសចំនួន៧នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកទោសគ្រឿងញៀន បានវាយទម្លុះជញ្ជាំងពន្ធនាគារ ខេត្តស្ទឹងត្រែង ហើយនាំគ្នាលួចរត់គេចខ្លួនបាត់ ដែលបង្កជាការភ្ញាក់ផ្អើលជាខ្លាំង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សមត្ថកិច្ចខេត្តស្ទឹងត្រែង
អ្នកទោសដែលបានរួចគេចខ្លួន
រូបភាពក្រោយចាប់ខ្លួន
ពន្ធធនាគារខេត្តស្ទឹងត្រែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]