កូរ៉េខាងត្បូង៖ ពិតណាស់ ចាប់តាំងពី Hyun Bin និង Son Ye Jin បានណាត់ជួបជាសាធារណៈនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០២១មក មានពាក្យចចាមអារ៉ាមជាច្រើនថាគូស្នេហ៍នឹងរៀបការនៅឆ្នាំនេះ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ គឺជិតដាច់ឆ្នាំទៅហើយ ប៉ុន្តែគូស្នេហ៍ក្នុងរឿង «Crash Landing on You» មិនទាន់បានចាប់ដៃគ្នាដើរចូលរោងការនោះទេ ធ្វើឲ្យមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។
ប៉ុន្តែភ្លាមៗ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ទូរទស្សន៍ OBS Gyeongin របស់កូរ៉េ ស្រាប់តែបានរាយការណ៍ថា ពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំនេះ។ យោងតាម OBS បានឱ្យដឹងថា Hyun Bin បានបញ្ចប់ការលក់វីឡាអាយុ ១១ឆ្នាំរបស់លោក នៅទីក្រុងសេអ៊ូល ដើម្បីផ្លាស់ទៅផ្ទះជួលនៅ Guri, Gyeonggi ។ ដោយ អាផាតមិននេះត្រូវបានគេទស្សន៍ទាយថា ជាផ្ទះទើបរៀបការរបស់ Hyun Bin និង Son Ye Jin។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ថ្វីត្បិតតែមានពាក្យចចាមអារ៉ាមជាច្រើនថា គូស្នេហ៍មួយគូនេះ នឹងរៀបការក្នុងពេលឆាប់ៗនេះ ប៉ុន្តែព័ត៌មានពីស្ថានីយទូរទស្សន៍ធំមួយក្នុងប្រទេសកូរ៉េ ធ្វើឲ្យមហាជនយល់ថា នេះជារឿងគួរឲ្យទុកចិត្តបំផុត។ លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណិត មិនបានឈប់និយាយឡើយ ហើយសង្ឃឹមថានឹងមានពាក្យចចាមអារ៉ាមថា Hyun Bin និង Son Ye Jin នឹងរៀបការនឹងត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ៕
បច្ចុប្បន្ននេះ អ្នកគាំទ្រនៅតែរង់ចាំភ្នាក់ងាររបស់តារាទាំងពីរ ប្រកាសជាផ្លូវការនូវព័ត៌មាននេះ ដើម្បីឲ្យកាន់តែប្រាកដជាងនេះ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]