កូរ៉េខាងត្បូង៖ តារាចម្រៀងទោល Lisa បានបន្តកំណត់ត្រារបស់ខ្លួន ជាមួយបទចម្រៀងទោលរបស់នាង ដែលនៅតែកាន់កាប់ លើតារាងបទចម្រៀងជាច្រើនមាន Billboard's Global 200 ក៏ដូចជា Global Excl និងតារាង US សប្តាហ៍នេះ។

ជាក់ស្តែង នៅលើ Global 200 បទ «MONEY» បានជាប់ចំណាត់ថ្នាក់លេខ ១២ ខណៈពេលដែលបទចម្រៀងចំណងជើង «LALISA» របស់នាងនៅតែខ្លាំងនៅលេខ 89 និងបទ «SG» ការសហការរបស់នាងជាមួយ DJ Snake Ozuna និង Megan Thee Stallion បានជាប់ចំណាត់ថ្នាក់លេខ​ ៧៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ នៅលើ Global Excl ឯណោះវិញ ក្នុងទឹកដី សហរដ្ឋអាមេរិក បទចម្រៀងដែលមានចំណងជើងថា  «MONEY» ជាប់លេខ ១០ ឬឯបទ «SG» នៅលេខ ៤៨ ខណៈដែរ «LALISA» នៅលេខ ៤៩

អ្វីដែលចាប់អារម្មណ៍ជានេះ នៅលើកំពូលនៃការបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard's Hot 100 ថ្មីៗនេះ បទចម្រៀង «MONEY» បានក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយតារាចម្រៀងទោល K-pop នារី ដែលបានជាប់រហូតដល់ ២ សប្តាហ៍ជាប់គ្នាដូច្នេះដែរ៕

សូមអបអរសាទរដល់កញ្ញា Lisa!

ប្រភព៖ soompi.

សូមទស្សនារូបភាពខាងក្រោម៖

 Lisa
 Lisa
 Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]