ភ្នំពេញ៖ ជាការពិតណាស់ តារាសិល្បៈ ពហុជំនាញជើងចាស់ លោក ដួង សុខគា ត្រូវបានទស្សនិកជនជាច្រើន មានការកោតសរសើរ និងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលមានទេពកោសល្យ ក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ។  

ទន្ទឹមនឹងនេះ នៅពីក្រោយភាពជោគជ័យ និងធ្វើឲ្យមហាជនអ្នកគាំទ្រ មានសំណើចសើចក្អាកក្អាយជាមួយលោកមកទល់សព្វថ្ងៃ លោក ដួង សុខគា ក៏មានប្រវត្តិតស៊ូដ៏ជូចត់ជាច្រើនទម្រាំមកដល់ពេលនេះ។ ក្នុងនោះ លោកបានឆ្លងកាត់ការព្យាយាមដែលជាអ្នកតាមខេត្ត ដើម្បីបានមកសិក្សានៅរាជធានីភ្នំពេញ គឺលោកធ្វើដំណើរដោយជិះកង់ តាំងពីខេត្តតាកែវដើម្បីមកភ្នំពេញ ថែមទាំង ជាអ្នករត់ម៉ូតូឌុប ដើម្បីបានលុយយកទៅរៀនផ្ទាល់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន តារាពហុជំនាញជើងចាស់ លោក ដួង សុខគា ក៏នៅតែបន្តការងារលើវិស័យសិល្បៈនេះជាធម្មតា ខណៈដែលមានក្រុមសិល្បៈក្មេងៗជំនាន់ក្រោយចូលមកជាហូរហែរ។ ក្នុងនោះ ថ្វីបើមានរលកក្រោយច្រើនយ៉ាងណាក្តី ក៏ប្រិយភាពរៀមច្បងរូបនេះមិនបានធ្លាក់ចុះនោះទេ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លោក ដួង សុខគា
លោក ដួង សុខគា
លោក ដួង សុខគា
វីដេអូ លោក ដួង សុខគា រៀបរាប់ពីប្រវត្តិតស៊ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង សុខគា