តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញាឯកចក្រវាលប្រចាំប្រទេសវៀតណាម នាង Nguyễn Huỳnh Kim Duyên បានធ្វើការបង្ហាញឈុតតំណាងជាតិផ្លូវការដែលជាការកែច្នៃចេញពីនំមួយប្រភេទមានសណ្ឋានស្រដៀងគ្នាទៅនឹងនំអន្សម រហូតធ្វើឲ្យមហាជន និងអ្នកគាំទ្រវិស័យបវរកញ្ញាទាំងនៅក្នុងប្រទេស និងនៅទូទាំងពិភពលោកផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងតែម្តង។

ជាក់ស្តែងយោងតាមសាររបស់បវរកញ្ញារូបនេះ ឈុតតំណាងជាតិរបស់ប្រទេសវៀតណាម និងធ្វើឡើងតាមលំនាំនំប្រពៃណីរបស់វៀតណាមមួយប្រភេទមានឈ្មោះថា​ Tet ដែល​ជា​ម្ហូប​ពិសេស​របស់ប្រជាជនវៀតណាមនៅ​តំបន់​ទន្លេ Can Tho ហើយដោយសម្លៀកបំពាក់នេះត្រូវបានផលិត និងរចនាជាពិសេសដោយអ្នករចនា Khoa Lo ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា បវរកញ្ញាគ្រោងនឹងយកឈុតតំណាងជាតិនេះ ទៅចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលលើកទី៧០ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសអុីស្រាអ៊ែលនាចុងឆ្នាំ២០២១នេះ៕

ចង់ដឹងថាតើឈុតនេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បវរកញ្ញាឯកប្រទេសវៀតណាម
បវរកញ្ញាឯកប្រទេសវៀតណាម
បវរកញ្ញាឯកប្រទេសវៀតណាម
ឈុតតំណាងជាតិប្រទេសវៀតណាម
ឈុតតំណាងជាតិប្រទេសវៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]