ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង ខេមៈ សិរីមន្ត បាននិយាយពីប្រវិត្តរបស់ខ្លួន មុនពេលដែលលោកអាចឈានជើងចូលក្នុងវិស័យសិល្បៈ និងល្បីល្បាញដូចក្នុងពេលសព្វថ្ងៃនេះ។

ដោយឡែក តារាចម្រៀងប្រុសរូបនេះ បានរៀបរាប់អតីតកាល កាលលោកនៅជា Trainee ផលិតកម្មយូធូម្នាក់ ដែលតែងតែទៅអង្គុយលេងក្នុងស្ទីតយោរាល់ថ្ងៃតែម្តង ដោយពេលនោះម្ចាស់ផលិតកម្ម និងតន្ត្រីករបានមើលពីការខិតខំប្រឹងប្រែង ក្តីស្រលាញ់ និងគួបផ្សំសំណាងរបស់លោកផង ទើបធ្វើឱ្យខេមៈ សិរីមន្ត មានបទចម្រៀងផ្ទាល់ខ្លួន «អន្ទងស្នេហ៍» និងបទ «បេះដូងអ្នកប្រដាល់»  ដែលបទទាំងពីរគឺចំណុចចាប់ផ្តើមរបស់លោក ក្នុងការក្លាយខ្លួនជាកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាមួយរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រ មហាជន រួមទាំងអ្នកសិល្បៈមួយចំនួន ក៏បាននាំគ្នាសរសើរមហិច្ចតា និងឆន្ទៈរបស់តារាចម្រៀងនេះ ដែលតស៊ូ និងខិតខំប្រឹងប្រែង ពុះពារ រហូតសម្រេចសេចក្តីប្រាថ្នាបាន៕

ចង់ជ្រាបច្បាស់សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ខេមៈ សិរីមន្ត
ខេមៈ សិរីមន្ត
ខេមៈ សិរីមន្ត និយាយអតីតកាលមុនពេលល្បីឈ្មោះដូចសព្វថ្ងៃ
ខេមៈ សិរីមន្ត និយាយអតីតកាលមុនពេលល្បីឈ្មោះដូចសព្វថ្ងៃ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត