បរទេស៖ គឺជាដំណឹងដ៏ភ្ញាក់ផ្អើល នៅពេលដែល តារាម៉ូដែលវ័យ ២៥ ឆ្នាំ Bella Hadid បានចែករំលែករូបភាពរបស់ខ្លួន ជាលើកដំបូង នៅក្នុងការតស៊ូយ៉ាងខ្លាំង ជាមួយនឹងបញ្ហា សុខភាពផ្លូវចិត្ត។

ដោយនៅក្នុង​រូបថតនោះ ​មិន​បានបង្ហាញពីភាព​ស្អាត​ សិចស៊ី របស់ Bella Hadid ដូច​ធម្មតា​នោះទេ  ប៉ុន្តែ គឺ​ជា​គ្រា​ដ៏​ឈឺ​ចាប់​មួយរបស់នាង នៃជំងឺ​ធ្លាក់​ទឹក​ចិត្ត។  នៅក្នុង​រូបថត​ខ្លះ នាងថែមទាំងបង្ហាញពី ទឹកភ្នែក​ស្រក់​លើ​ថ្ពាល់ ដេក​ដួល​លើ​គ្រែ​ដោយ​មានចាក់​ម្ជុលសឺរ៉ាំង ។ ម៉្យាងវិញទៀត Bella Hadid ក៏បាន​បង្ហើបឲ្យដឹង​ថា នាង​បាន​យំ​ស្ទើរ​រាល់​​យប់ថ្ងៃ ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ​កន្លង​មក​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាម៉ូដែលអាមេរិករូបនេះ បានចែករំលែកអំពីសុខភាពផ្លូវចិត្តរបស់ខ្លួន នៅក្នុងការបង្ហោះ លើ Instagram ព្រមទាំងបាននិយាយថា៖ 

Bella Hadid

លើសពីនេះ Bella Hadid ​បានបន្ថែមថា សុខភាព​ផ្លូវចិត្ត និង​ជំងឺ​គីមី ​មិន​មែន​ជា​បន្ទាត់​ត្រង់​ទេ ប៉ុន្តែ​ជា​ផ្លូវ​វិល​ជុំ​ ដែល​មាន ​ការ​ឡើង​ចុះ។ ហើយតាមរយៈ បទពិសោធន៍របស់នាងផ្ទាល់ បន្ទាប់ពីមានការបែកបាក់ និងហត់នឿយជាច្រើន Bella បានដឹងថា ប្រសិនបើ នាងគ្រាន់តែអាចចំណាយពេលសម្រាប់ខ្លួននាង យល់ពីការឈឺចាប់ និងការថប់បារម្ភ ដែលនាងកំពុងឆ្លងកាត់នោះ នាងអាចរកវិធីដើម្បី លើកទឹកចិត្តខ្លួនឯងបាន។

គួរបញ្ជាក់ផងដែរថា Bella Hadid ក៏​បាន​លើកឡើង យ៉ាងបើក​ចំហ​ អំពី​ការ​តស៊ូ​ ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ តាំង​ពី​នាង​នៅ​វ័យ​ជំទង់។ ហើយកាលពីខែមករា កន្លងទៅ នាងក៏បានសម្រាកពី ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តោតទៅលើ ការថែរក្សាសុខភាពផ្លូវចិត្តរបស់នាង ផងដែរ៕​

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Bella Hadid
Bella Hadid
Bella Hadid
Bella Hadid
Bella Hadid
Bella Hadid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]