ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដានរឿងភាគខ្មែរល្បីៗ ប្រាកដជាបានស្គាល់ហើយនូវតារាសម្តែងស្រីដ៏មានសមត្ថភាព អ្នកនាង ង៉ែត សុវណ្ណលីតា ដែលតែងតែលេចមុខសម្តែងជាតួបែបកាច ឬជាម្តាយរបស់គេ នៅក្នុងរឿងភាគជាច្រើន។  

យ៉ាងណាមិញ បើនិយាយពីសម្រស់អ្នកនាង ង៉ែត សុវណ្ណលីតា វិញ នៅតែមានស្បែកមុខស្អាតភ្លឺថ្លាគ្មានស្នាមជ្រីវជ្រួញលើស្បែកមុខឡើយ បើទោះបីតារាស្រីជើងចាស់រូបនេះ មានកូនរួចក៏ពិតមែន។ លើសពីនេះទៅទៀត គេអាចនិយាយបានថា តារាស្រីដែលមានវ័យកាន់តែជ្រេ មានសម្រស់កាន់តែក្មេង ហើយស្រស់ស្អាត ឆើតឆាយមិនឲ្យចាញ់ក្មេងជំនាន់ក្រោយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងក៏ត្រៀមលេចមុខនៅក្នុងរឿងភាគថ្មី សម្តែងជាតួម្ដាយជាថ្មីម្ដងទៀត នៅលើកញ្ចក់ទូរទស្សន៍ PNN ដែលធ្វើឲ្យទស្សនិកជនកំពុងទន្ទឹមរង់ចាំមើលភាពប៉ិនប្រសព្វក្នុងការសម្ដែងរបស់តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ង៉ែត សុវណ្ណលីតា
ង៉ែត សុវណ្ណលីតា
ង៉ែត សុវណ្ណលីតា
ង៉ែត សុវណ្ណលីតា
ង៉ែត សុវណ្ណលីតា និង យូប៊ីន
ង៉ែត សុវណ្ណលីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]