ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុន HEINEKEN Cambodia ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមដាក់ឲ្យដំណើការឧបករណ៍វាស់ចំណុះស្រាបៀរបស់រោងចក្រផលិតស្រាបៀរមួយនេះ ដែលជាឧបករណ៏វាស់ចំណុះស្រាបៀរទីមួយនៅកម្ពុជា និងដើម្បីប្រគល់ប័ណ្ណសរសើរផ្លូវការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលស្គាល់ក្រុមហ៊ុនថាជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម គង់ វិបុល បានធ្វើទស្សនកិច្ចមកកាន់រោងចក្រផលិតស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន HEINEKEN Cambodia នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះ នៅជាយរាជធានីភ្នំពេញ ដើម្បីដាក់សម្ពោធការដំឡើងឧបករណ៍វាស់ចំណុះ (Flowmeter) នៅរោងចក្រផលិតស្រាបៀរ។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលមួយម៉ោងនេះ ឯកឧត្តមបានដាក់អោយដំណើរការឧបករណ៍វាស់ចំណុះស្រាបៀររបស់ក្រុមហ៊ុន HEINEKEN Cambodia ដែលជាឧបករណ៍វាស់ចំណុះដំបូងក្នុងប្រទេស ដែលត្រូវបានដំឡើងនៅទីតាំងផលិតស្រាបៀរ និងភេសជ្ជៈដែលគ្មានជាតិសុរា។
ឧបករណ៏វាស់ចំណុះ គឺជាឧបករណ៍មួយដែលវាស់វែងបរិមាណ ឬអត្រាចំណុះវត្ថុរាវរបស់ក្រុមហ៊ុន HEINEKEN Cambodia នេះ វត្ថុរាវនេះ គឺជាស្រាបៀរ។ អគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះបានតម្រូវឱ្យក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលគ្មានជាតិសុរាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដំឡើង ឧបករណ៍វាស់ចំណុះនេះ ដើម្បីតាមដានផលិតកម្មស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងគោលបំណងពង្រឹងការប្រមូលពន្ធ។
បន្ទាប់ពីបានពិនិត្យឧបករណ៍វាស់ចំណុះរបស់ក្រុមហ៊ុន HEINEKEN Cambodia និងស្តាប់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន។ ឯកឧត្តម គង់ វិបុល បានថ្លែងថា៖
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមក៏បានប្រគល់ប័ណ្ណសរសើរដែលមានបោះត្រាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងការប្រគល់ជូនប័ណ្ណសរសើរនេះ ឯកឧត្តម គង់ វិបុល បានបន្ថែមថា៖
នៅក្នុងការស្វាគមន៍ឯកឧត្តម គង់ វិបុល លោក Chung Wah Samson Wong អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖
អំពីក្រុមហ៊ុន HEINEKEN Cambodia
មានវត្តមានក្នុងប្រទេសកម្ពុជាស្ថិតក្រោមឈ្មោះ CBL ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់ជាង ២៣០លានដុល្លារអាមេរិកទៅលើរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនមានបុគ្គលិកជិត ៧០០នាក់ ព្រមទាំងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២ម៉ឺននាក់ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។
បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជារួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown។
ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia ប្តេជ្ញាចិត្តចំពោះ “ការអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាពស្ថិតនៅក្នុងបេះដូងនៃអាជីវកម្មរបស់ក្រុមហ៊ុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]