ថៃ៖​ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងមានការតាមដានពីទស្សនិកជនជាច្រើន ក្រោយពី បានជ្រាបថា តារាស្រី Sririta និងស្វាមី លោក Korn Narongdej បានធ្វើដំណើរទៅកាន់តុលាការ ដើម្បីផ្តល់ សក្ខីកម្ម និងស៊ើបអង្កេត ពីមូលហេតុនៃការបរិហារកេរ្តិ៍ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងត្រូវបានគេកែ​រូប​ធ្វើ​ជា​ឃ្លីប​អាសអាភាស។

នៅក្នុងនោះដែរ សម្រាប់អ្នកម្តាយដ៏ស្រស់ស្អាត​ Sririta ពិតជាមានការខូចខាតនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងខ្លាំង ដោយត្រូវបានជនខិលខូច រៀបចំធ្វើឃ្លីបអាសអាភាស យកមកចុះផ្សាយ ដែល​ធ្វើឲ្យនាង ​មិន​អាច​នៅ​ស្ងៀម និងទ្រាំទ្របាននោះ ព្រមទាំងត្រូវចេញមុខមកដោះស្រាយ ​តាម​នីតិវិធី​ច្បាប់​ យ៉ាង​តឹងរ៉ឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ Sririta និង ស្វាមី ក៏បានធ្វើដំណើរទៅកាន់ តុលាការឧក្រិដ្ឋកម្ម ដើម្បីផ្តល់សក្ខីកម្ម និងស៊ើបអង្កេត ពីមូលហេតុនៃការបរិហារកេរ្តិ៍ ដោយការផ្សាយពាណិជ្ជកម្មដ៏អាម៉ាស់មួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានរៀបរាប់តាមបណ្ដាញសង្គមថា៖

Sririta

លើសពីនេះ មេធាវីរបស់ តារាស្រី Sririta ថែមទាំងបានបង្ហើបថា មានការទាមទារ សំណងទៅលើការខូចខាត ចំនួនទឹកប្រាក់ប្រមាណ ១ លានបាត (ប្រហែល ៣ម៉ឺនដុល្លារ) ផងដែរ។ ហើយនៅពេលដែលបានដឹងបែបនវ ក៏មានអ្នកគាំទ្រ និងមិត្តៗ ផ្ញើការលើកទឹកចិត្តដល់នាង គ្រប់ៗគ្នា៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta និង ស្វាមី
Sririta និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]