ភ្នំពេញ៖ ប្រព័ន្ធ​អប់រំឌីជីថលនៅលើអនឡាញរបស់​ក្រុមហ៊ុន មិត្តហ្វូន ត្រូវ​បាន​ផ្ដល់​ចំណាត់ថ្នាក់​​ជា​«ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានធុរកិច្ច​ល្អបំផុតប្រចាំឆ្នាំ» ដោយ​ស្ថាប័ន Globee Awards ដែល​ជា​កម្មវិធីផ្ដល់​ពានរង្វាន់​និង​ចំណាត់ថ្នាក់​ធុរកិច្ច​អន្តរជាតិ​ដ៏ល្បីល្បាញ​មួយ ។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ត្រូវបានអភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្តហ្វូន ដោយមាន​ការគាំទ្រ​ពីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និង​ដោយ​សហការជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម​ផែនការ SIS នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​សាលារៀន​ចំនួន ១០០០កន្លែង នៅទូទាំង​ប្រទេស​កម្ពុជា ហើយ​នៅដំណាក់កាលដំបូង ប្រព័ន្ធនេះ​ត្រូវបាន​សាលារៀនចំនួន ៣០០កន្លែង បាន​ប្រើប្រាស់​រួចជាស្រេចហើយ ដោយ​ក្នុង​នោះ​មានសិស្សចំនួនជាង ៣០០.០០០នាក់ និង​គ្រូ​ជាង ២០.០០០នាក់​ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹងពីគណៈគ្រប់គ្រងរបស់​ មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយក​ក្រុមហ៊ុន​ មិត្តហ្វូន បាន​មានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបាន​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ Globee Awards ថា​ជា​កម្មវិធីអប់រំ​ឌីជីថល​មួយ​ដែលស្ថិត​ក្នុង​ចំណោម​កម្មវិធីលំដាប់កំពូលៗនៅលើ​ពិភពលោក ។

metfone

លោកបានថ្លែងប្រាប់​យ៉ាងដូច្នេះថា៖ 

លោក ហ្វុង វ៉ាន់ គឿង

លោកបាន​បន្ថែមថា៖

លោក ហ្វុង វ៉ាន់ គឿង

យោងតាមក្រុមហ៊ុន មិត្តហ្វូន បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ SIS ផ្ដល់​នូវអត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់​អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់​នូវកម្មវិធីអនឡាញ​មួយ​ដែលអ្នកប្រើប្រាស់អាច​ចូលប្រើវាបាន​ដោយ​ប្រើ​អ៊ីនធឺណិត ។ ទីពីរ ប្រព័ន្ធនេះ​ផ្ដល់កម្មវិធីសិក្សាបត់បែនបាន​ដើម្បីបំពេញតាមតម្រូវការរបស់​សាលារៀន និងទីបី វាផ្ដល់នូវអត្ថប្រយោជន៍ផ្នែកតភ្ជាប់ដោយ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​មិត្តហ្វូន អាច​ចូលប្រើ​ប្រព័ន្ធ SIS ដោយ​មិនគិតថ្លៃអ៊ីនធឺណិត ។

គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួមចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍នៃវិស័យអប់រំ​របស់​កម្ពុជា តាមរយៈការផ្ដល់​សេវាកម្មឌីជីថល​ដល់​សាលារៀនជាង ១០០០កន្លែង នៅទូទាំង​ប្រទេស ។

គម្រោង​ឌីជីថលមួយនេះ​មានគោលបំណង​លើកកម្ពស់​បទពិសោធន៍​របស់​សិស្សានុសិស្សតាមរយៈ៖

-  បង្កលក្ខណៈ​ឲ្យ​សិស្ស​ចូលប្រើ​តាមរយៈ​កម្មវិធីអេបទូរសព្ទដៃ ឬ​កម្មវិធី​នៅលើ​អនឡាញ

-  ផ្ដល់​ជម្រើស​សម្បូរបែប​សម្រាប់​ការសិក្សា​តាមអនឡាញ

-  ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បីតាមដាន​លទ្ធផលសិក្សា​របស់សិស្ស និង​ពង្រឹង​កម្មវិធីអន្តរាគមន៍

ផ្ដល់​លទ្ធភាពដល់​បុគ្គលិកសិក្សា​ក្នុងការរៀបចំចាត់ចែងថ្នាក់រៀននៅលើ​អនឡាញ ៕

ពិធីចុះហត្ថលេខា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]