ភ្នំពេញ៖ បើនិយាយពីរូបសម្រស់របស់សម្ដែងតារាស្រីដែលកំពុងល្បីនៅក្នុងរឿង «នគរមាស» កញ្ញា សាន កុសុមៈ  ជារឿយៗនាពេលកន្លងមក មហាជនក៏ដូចជាអ្នកគាំទ្រ តែងតែសរសើរនាងមិនដាច់ពីមាត់នោះឡើយ ព្រោះមិនថា នាងព្យាយាមតែងខ្លួនក្នុងស្ទីលបែបម៉េចក៏ដោយ នាងពិតជាមានសម្រស់ស្រស់ស្អាត ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្ដង។

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនសន្លឹកខាងក្រោមរបស់ សាន កុសុមៈ យើងឃើញថា តារាស្រីរូបនេះចូលចិត្តនិយមលេងខ្លួនសាមញ្ញៗខ្លាំងមែនទែន ពោលគឺពេលចេញទៅខាងក្រៅម្ដងៗ នាងចូលចិត្តស្លៀកខោខូវប៊យ ពាក់យឺត ផាត់មុខស្រាលៗធម្មតាៗ ប៉ុន្តែគ្រប់រូបភាពរបស់នាង នៅតែមើលទៅស្រស់ស្អាត ទាក់ទាញខ្លាំង ដែលអាចធ្វើឲ្យបណ្ដាអ្នកនិយមលងអ៊ីធើណេត មានការពេញចិត្ត និងសរសើរពីនាងជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា កញ្ញា សាន កុសុមៈ គឺជាអតីតបេក្ខនារីដែលបានប្រកួតក្នុងកម្មវិធី «ធីតាឯកសង្រ្កាន្ត» ឆ្នាំ ២០២១ និងបានក្លាយជាម្ចាស់ជ័យលាភីលេខ១ ហើយបន្ទាប់ពីនោះ នាងក៏បានក្លាយជាតួអង្គតំណាងទេវតាឆ្នាំថ្មី កាលពីប៉ុន្មានខែមុនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]