រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង ស្រីតុ ជាតារាស្រីម្នាក់ ដែលទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ពីបណ្តាមហាជនខ្មែរ ជាពិសេស ម្នាក់ៗគឺពេញចិត្តខ្លាំងបំផុត រាល់ឈុតឆាកកំប្លែងករបស់តារាស្រីរូបនេះ មើលកាលណា ក៏ធ្វើឲ្យ គេឯងផ្ទុះសំណើចដែរ។
ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតឯកជនវិញ ពេលនេះ ជីវិភាពរបស់រូបនាងនិងស្វាមី ហាក់មានសភាពធូរធាខ្លាំង ខណៈតារាខ្មែរភាគច្រើន បាត់បង់ចំណូលស្ទើរតែទាំំងស្រុងពីសិល្បៈ ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ជាក់ស្តែង នេះក៏ដោយសារតែ ហាងលក់ហ្វឺរបស់រូបនាង ទទួលការពេញចិត្តច្រើន និងមានភ្ញៀវបាក់ទៅក៏មិនតិចនាក់ដែរ មានទាំំងតារាខ្មែរ និងប្រជាជនសាមញ្ញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើល ពីស្វាមីតារាកំប្លែងរូបនេះវិញ រូបលោក ជាអ្នកលេងភ្លេងម្នាក់ ដែលគេនិយាយហើយ នាយខ្យង ទោះមានអាយុ តិចជាងភរិយាក្តី តែរូបលោក តែងបង្ហាញភាពស្និទ្ធស្នាល ការឲ្យតម្លៃទៅ តារាកំប្លែងស្រីរូបនេះ ជាងនេះទៅទៀត រូបលោកនិងភរិយា ថ្មីៗបាន ទម្លាយពីដើមចមការជួបគ្នាដំបូង ធ្វើឲ្យមហាជនស្តាប់ទៅ យល់ច្បាស់ថានេះពិតជានិស្ស័យមែន។
ដោយឡែក ការជួបគ្នាដំបូងនោះ គឺរូបនាង បានចាប់អារម្មណ៍ស្វាមីមុន ជាពិសេស ពេលទៅច្រៀងនៅស្ថានីយទូរទស្សន៍មួយ ហើយក្រឡេកឃើញស្វាមី ចែដន្យអី នៅថ្ងៃបន្ទាប់ក៏បាន ជួបគ្នាម្តងទៀត ហើយរូបនាង ក៏សម្រេចចិត្ត ហៅស្វាមីខ្លួន មកអង្គុយចិត្ត ដើម្បីសំណេះសំណាល ខណៈនោះស្វាមី ក៏បានសុំលេខទូរស័ព្ទខ្លួន។
ក្រោយសុំបានហើយនោះ នៅថ្ងៃបន្ទាប់រូបលោក ក៏បានខលទៅតារាស្រីរូបនេះ ខណៈរូបនាង កំពុងទទួលការងារនៅខេត្ត ហើយបន្ទាប់មក ក៏ចាប់ផ្តើមស្និទ្ធស្នាល រហូតស្វាមីព្រមហៅខ្លួនទៅជួបម្តាយនៅឯស្រុក លុះក្រោយមក ទំនាក់ទំនងក៏កាន់តែល្អ រហូតក្លាយជាប្តីប្រពន្ធនឹងគ្នាទៅ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]