កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៩ ខែវិច្ឆិកា សារព័ត៌មាន News1 បានរាយការណ៍ថាតារាចម្រៀងទោលប្រុស Kim Jun Su ក្រុមចម្រៀងប្រុស JYJ នឹងបានបង្ហាញខ្លួនជាលើកដំបូងរបស់លោក នៅលើស្ថានីយ៍ទូរទស្សន៍ជាតិ KBS នាពេលខានមុខនេះ។ 

យ៉ាងណាមិញ នេះមានរយៈពេល ១១ ឆ្នាំ នៃការមិនបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិ ដោយ KBS បានបញ្ជាក់ថា តារាចម្រៀងប្រុសនឹងចូលរួមក្នុងការថតកម្មវិធី «Guide map K-ROAD» នៅទីក្រុង Busan ក្នុងខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរគេបានបន្ថែមទៀតថា Kim Jun Su នឹង​ត្រូវ​ថត​ជាមួយ​តារា​ចម្រៀង Son Jun Ho និង​តារា​ចម្រៀង​ជើង​ចាស់ Lim Ji Hoon (ឪពុក​របស់ BtoB Lim Hyun Sik) ដោយតាមរយៈកម្មវិធីមួយនេះ អ្នកទាំងបីនឹងរីករាយជាមួយថ្ងៃឈប់សម្រាក និងណែនាំពីទេសភាព និងម្ហូបប៊ូសានទៀតផង។

លើសពីនេះ KBS បាននិយាយថាម៉ោងចាក់ផ្សាយមិនទាន់ត្រូវបានកំណត់ទេ ប៉ុន្តែកម្មវិធីនឹងត្រូវបានបង្ហាញនៅលើម៉ោងសំខាន់ របស់ស្ថានីយ៍ទូរទស្សន៍ជាតិកូរ៉េ ហើយបង្ហោះឡើងវិញនៅលើ KBS World ដែលជាប៉ុស្តិ៍អន្តរជាតិដែលគ្របដណ្តប់តំបន់ចំនួន ១១៤ ជុំវិញពិភពលោក។ .

ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្ររបស់ Kim Jun Su បានសម្តែងការសប្បាយរីករាយ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ចម្រៀង​ប្រុស​បាន​បង្ហាញ​ខ្លួន​នៅ​ស្ថានីយ​ទូរទស្សន៍ KBS បន្ទាប់​ពី​ខកខានអស់ ​១១​ឆ្នាំ ដែលលើកចុងក្រោយដែល លោកបង្ហាញមុខ ក្នុងទូរទស្សនិ៍ក្នុងស្រុក គឺពិធីប្រគល់ពានរង្វាន់ KBS Drama Awards ក្នុងខែធ្នូ ឆ្នាំ ២០១០

តួយ៉ាង បន្ទាប់ពីប្ដឹងកុងត្រា និងចាកចេញពីផលិតកម្ម SM Entertainment ក្នុងឆ្នាំ ២០០៩ សមាជិក JYJ ទាំងបី មានដូចជា Kim Jae Joong Kim Jun Su និង Park Yoo Chun មិនមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រី និងកម្មវិធីកម្សាន្តក្នុងប៉ុស្តិ៍ក្នុងស្រុកនោះទេ ដោយមាន KBS SBS MBC ឬ Mnet ជាដើម ។

ក្រោយពីនោះមក អ្នក​គាំទ្រ​ជឿ​ថា SM បាន​នៅពីក្រោយ ក៏ដូចជា ជះ​ឥទ្ធិពល​លើ​កម្មវិធី​តន្ត្រី និង​កម្សាន្ត​ដើម្បី​ហាម​អ្នក​ចម្រៀង​ប្រុស​ទាំង​បី​រូប​នេះ ផ្ទុយទៅវិញ Kim Jae Joong និង Park Yoo Chun នៅ​តែ​មាន​ទូរទស្សន៍​ដដែល ដោយសារអ្នកទាំងពីរ ប្រឡូកក្នុង​វិស័យ​សម្ដែង​បន្ថែម។

ទន្ទឹម​នឹង​នេះ Kim Jun Su ផ្ដោត​លើ​ការ​ច្រៀង ដូច្នេះ​លោក ​មិន​មាន​ឱកាស​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ឡើយ ដោយនៅឆ្នាំ ២០២០ គាត់ក៏បានសារភាពថា ពិតជាសោកសៅជាខ្លាំងនៅពេលដែលលោកមិនអាចឡើងទូរទស្សន៍អស់រយៈពេល ១០ ឆ្នាំមកនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Kim Jun Su
Kim Jun Su
Kim Jun Su

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]