អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើមពោះ ចុកពោះ ឆាប់អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា?
១. ស៊ុត និងសាច់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការញ៉ាំប្រូតេអ៊ីនច្រើនក្នុងពេលតែមួយធ្វើឱ្យយើងពិបាករំលាយអាហារ។ ជម្រើសដ៏ល្អដើម្បីជៀសវាងបញ្ហានេះគឺការប្តូរសាច់ទៅជាបន្លែ បើយើងញ៉ាំស៊ុតក្នុងពេលជាមួយគ្នានោះដែរ។
២. តែ និងទឹកដោះគោស្រស់
ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងទឹកតែកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែការធ្វើដូច្នេះអាចធ្វើឱ្យខូចប្រសិទ្ធភាពរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែ។ ម៉្យាងទៀតសារជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែក៏អាចធ្វើឱ្យរាងកាយកាត់បន្ថយការស្រូបយកជាតិកាល់ស្យូមពីទឹកដោះគោស្រស់ដែរ។
៣. នំបុ័ង និងដំណាប់ផ្លែឈើ
ដំណាប់ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ឯនំបុ័ងធ្វើឡើងពីម្សៅស្រូវសាឡី។ ការញុំាអាហារទាំង ២ ក្នុងពេលតែមួយធ្វើឱ្យជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឱ្យយើងឆាប់អស់កម្លាំង និងឃ្លាន។
៤. ដំឡូងបំពង និងប៊ឺហ្គឺ
ដំឡូងបារាំងបំពងមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់ ហើយនឹងនំប៊ឺហ្គឺមានកាបូអ៊ីដ្រាតខ្ពស់ដែរ។ ការញុំាអាហារទាំង ២ ជាមួយគ្នាអាចធ្វើយើងហើមពោះ និងទល់លាមក។
៥. សាច់ និងដំឡូងបារាំង
ដំឡូងបារាំងសម្បូរជាតិម្សៅ ឯសាច់មានជាតិខ្លាញ់ឆ្អែតខ្ពស់។ ការញុំាអាហារទាំង ២ ក្នុងពេលជាមួយគ្នានឹងបង្កបញ្ហាដល់ការរំលាយអាហារ។ ការញុំាបែបនេះក្នុងរយៈពេលយូរនឹងធ្វើឱ្យប្រព័ន្ធភាពសុំារបស់យើងចុះខ្សោយ។
៦. ប៉ាស្តា និងទឹកប៉េងប៉ោះ
ប៉ាស្តាផ្ទុកទៅដោយសារធាតុម្សៅដែលពិបាករំលាយ ម៉្យាងទៀតជាតិអាស៊ីដនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យការរំលាយអាហារកាន់តែពិបាកដែលអាចធ្វើឱ្យយើងហើមពោះ។
៧. ទឹកក្រូច និងភីហ្សា
ភីហ្សាផ្ទុកទៅដោយម្សៅ និងប្រូតេអ៊ីនដែលពិបាក្នុងការរំលាយ បូកជាមួយនឹងបរិមាណជាតិស្ករខ្ពស់នៅក្នុងទឹកក្រូចធ្វើឱ្យការរំលាយអាហារកាន់តែពិបាក។ ម៉្យាងទៀតអាហារទាំង ២ ធ្វើឱ្យប៉ះពាក់ដល់កម្រិតជាតិស្ករក្នុងឈាម ព្រមទាំងធ្វើឱ្យយើងចង់ញុំាកាន់តែច្រើន។
៨. ទឹកដោះគោជូរជាមួយផ្លែឈើ
នៅពេលដែលជាតិអាស៊ីដពីផ្លែឈើប៉ះនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរ វាមិនត្រឹមតែប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ជាតិសរសៃនៅក្នុងផ្លែឈើប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យយើងពុលទៀតផងដែលអាចបណ្តាលឱ្យយើងអាលែកហ៊្សី។
៩. ទឹកដោះគោស្រស់ជាមួយផ្លែឈើអម្បូរក្រូច
ទឹកដោះគោត្រូវការពេលយូរក្នុងការរំលាយ។ ពេលយើងញុំាផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារក្នុងពេលញុំាទឹកដោះគោស្រស់ វានឹងធ្វើឱ្យទឹកដោះគោស្រស់កកដែលអាចបណ្តាលឱ្យយើងហើមពោះ និងក្រហាយទ្រូង។
១០. ទឹកដោះគោស្រស់ និងចេក
ទឹកដោះគោស្រស់ និងចេកត្រូវការពេលយូរក្នុងការរំលាយ។ ខណៈពេលដែលអាហារទាំងពីរកំពុងរំលាយ យើងអាចនឹងអស់កម្លាំង។
ប្រសិនបើយើងញុំាអាហារដែលមិនគួរញុំាក្នុងពេលជាមួយគ្នាក្នុងរយៈពេលយូរ អាចបណ្តាលឱ្យឡើងកន្ទួលរមាស់ (អាលែកហ៊្សី) មានបញ្ហាក្នុងការរំលាយអាហារ និងមានខ្យល់ដង្ហើមមិនល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]