បរទេស៖ នៅលើគេហទំព័រជាផ្លូវការ តារាសម្តែង Paul Rudd ត្រូវបានជាប់ឈ្មោះ ក្នុងទស្សនាវដ្តី People ដែលជាបុរសមានភាពស៊ិចស៊ីបំផុតប្រចាំឆ្នាំ ២០២១ ហើយរូបលោកត្រូវបានគេស្គាល់ក្នុងការសម្តែង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងខ្សែរភាគយន្ត «Aunt Man»។
ក្រោយពីបានងារ ក៏ដូចជាតំណែងមួយនេះ តារាសម្តែងរូបនេះ ក៏បានផ្តល់កិច្ចសំភាសន៍ ទៅកាន់ ទស្សនាវដ្តី People ទាំងដាក់ខ្លួន ដោយបានឡើងថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការបន្ទាប ដាក់ខ្លួនបែបនេះហើយ គួបផ្សំនឹងភ្នែកពណ៌បៃតងដ៏ស្រស់បំព្រង និងស្នាមញញឹម ដ៏មានមន្តស្នេហ៍ គឺជាមូលហេតុដែលទស្សនិកជនលង់ស្នេហ៍នឹង តារាប្រុស វ័យ ៥០ ប្លាយរូបនេះ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ទៀតសោត តារារូបនេះ កំពុងទទួលបានជោគជ័យជាខ្លាំង ជាក់ស្តែអក្នុងខែនេះ លោកនឹងលេចមុខ នឹងរឿងជាច្រើន សម្តែងជាមួយលោក Will Ferrell សម្រាប់ស៊េរីលើវេទិកា Apple TV+ និងខ្សែភាគយន្ត «The Shrink Next Door» ដែលទទួលយកសិទ្ធិផ្តាច់មុខមានតម្លៃថ្លៃបំផុតរបស់ហូលីវូដជាមួយ «Ghostbusters: Afterlife»។
ថ្វីបើលោក ក្លាយជាកំពូលតារាឈានមុខគេក៏ដោយ ក៏ Rudd ទទូចថាលោក ពិតជាសប្បាយចិត្តបំផុតនៅផ្ទះជាមួយប្រពន្ធអស់រយៈពេល ១៨ និងកូនៗរបស់ពួកគេ ដែលមានឈ្មោះ Jack អាយុ ១៧ ឆ្នាំ និង Darby អាយុ ១២ ឆ្នាំ៕
ប្រភព៖ https://people.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]