រាជធានីភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ លោក ងួន សុបិន ដែលត្រូវគេស្គាល់ថា ជាតារាកំប្លែងផង អ្នកនិពន្ធប្រចាំផលិតកម្មថោនផង ហើយក៏ជាអ្នកចម្រៀងផង បានអំពាវនាវសុំមហាជន ក៏ដូចជា អ្នកគាំទ្រ ម្នាក់ៗមួយដុល្លារ ដើម្បីផលិតបទចម្រៀង ដែលមានចំណងជើងថា Pakpongvong 2។

ជាមួយគ្នានោះដែរ តារាពហុជំនាញរូបនេះ បានសរសេរឱ្យបងប្អូនមហាជន ដែលបាញ់លុយចូលកុងអេប៊ីអេ របស់លោក ដើម្បីផលិតបទចម្រៀងមួយបទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក ងួន សុបិន បានសរសេរ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដូច្នេះថា៖

ងួន សុបិន

ជាមួយគ្នានោះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលទៅខមិន ហេតុអ្វីលោកមិនសហការជាមួយផលិតកម្មថោនទៅ លោក ងួន​​ សុបិន ថា លោកមិនសុំនោះទេ តែចង់ឱ្យ យើងចេះរួមគ្នា ហើយលោកថា បេះដូងមនុស្សម្នាក់មិនកំណាញ់ទេ គ្រាន់តែអ្នកខ្លះមិនហ៊ានសម្តែងថា ពួកគាត់ស្រលាញ់សិល្បៈប៉ុណ្ណោះ។

ទន្ទឹមនោះដែរ ក្រោយពីការអំពាវនាវសុំម្នាក់ ១ដុល្លារ ពី ងួន សុបិន ក៏មានមហាជន បានផ្ញើរជូនលោក​តាម ABA និង អ្នកខ្លះទៀតក៏បានរិះគន់លោក ដោយសារតែខ្លួនលោក ជាអ្នកនិពន្ធ នៅក្នុងផលិតកម្មថោន ហើយបែរជាមកសុំលុយមហាជន នៅលើបណ្តាញសង្គមបែបនេះទៅវិញ៕

លោក ងួន សុបិន
លោក ងួន សុបិន
លោក ងួន សុបិន
លោក ងួន សុបិន
លោក ងួន សុបិន
លោក ងួន សុបិន
លោក ងួន សុបិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]