បរទេស៖ រូបភាពជាច្រើន ដែលបានបង្ហោះនៅផេកកម្សាន្តមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក កំពុងទទួលបានការចែករំលែកជាច្រើន នៃរូបថតសន្លឹក ដោយចែករំលែកអំពីបទពិសោធន៍នឹកស្មានមិនដល់ នៃការវះកាត់កែសម្ផស្ស ចេញលទ្ធផលមិនគួរឲ្យជឿរបស់នារីម្នាក់។

តួយ៉ាង រូបថតទាំងនោះ មិនបានដឹងពីប្រភពមកពី ក៏ដូចជាមិនដឹងអត្តសញ្ញាត្តិ នៃនារីម្នាក់នេះ គ្រាន់តែ ត្រូវបានគេកោតសរសើរនូវសម្រស់ស្រស់ស្អាត ក្រោយពីកែសម្រស់ បានឆ្លងកាត់មុខកាំបិត ជាមួយនឹង ការកែប្រែទម្រង់មុខមាត់ ដូចមនុស្ស ពីរនាក់ផ្សេងគ្នា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះ​ មិនត្រឹមតែទម្រង់មុខត្រូវបានផ្លាស់ប្តូរទាំងស្រុង ៣៦០ ដឺក្រេនោះ សូម្បីតែធ្មេញ ដែលមើលទៅពិបាកមើល សើចចេញអញ្ចាញធ្មេញអាក្រក់ ក៏បានកែទៅជា ស្នាមញញឹមដ៏មានមន្តស្នេហ៍ សាកសមបំផុត ទៅនឹងទម្រង់មុខ V ថ្ពាល់មានសាច់ ដែលអ្នកនិយមលេងបណ្តាញសង្គម ឈ្លក់វង្វេងមិនស្ទើរ នៃរូបរាងថ្មីរបស់នាង។

យ៉ាងណាមិញ នេះជាលទ្ធផលដ៏កម្របានឃើញ ដែលបានកែឡើងស្អាត ដូចជាមនុស្សថ្មី តែទោះជាយ៉ាងណា វាជាជាដំបូន្មាន ទៅដល់អ្នកចង់ប្រឡូកក្នុងវះកាត់កែសម្ផស្សផងដែរ គួរតែជ្រើសរើស នូវមន្ទីរពេទ្យដែលមានកេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត ក្នុងជំនាញវះកាត់ ទើបចេញលទ្ធផលជាគាប់ចិត្តបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រោយវះកាត់
ក្រោយវះកាត់
ក្រោយវះកាត់
ក្រោយវះកាត់
ក្រោយវះកាត់
ក្រោយវះកាត់
មុនវះកាត់
មុនក្រោយវះកាត់
មុនក្រោយវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]