ភ្នំពេញ៖ ស្របពេលដែល ប្រមុខរដ្ឋាភិបាល ប្រកាសបើកប្រទេស និងប្រជាពលរដ្ឋ រៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗឡើងវិញនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានធ្វើការហាមឃាត់ការសង់រោងពិធីលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវផងដែរ។
ដោយឡែក សេចក្តីណែនាំរបស់ក្រសួងវប្បធម៌ ដែលចេញដោយអ្នកស្រីរដ្ឋមន្រ្តី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានសង្កត់ធ្ងន់ថា៖«ការសង់រោងពិធី នៅលើចិញ្ចើមផ្លូវ ឬនៅលើទ្រូងផ្លូវ ត្រូវបានហាមជាដាច់ខាត»។ តាមរយៈសេចក្តីណែនាំ ក្រសួងវប្បធម៌ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ រៀបចំរោងពិធីក្នុងបរិវេណក្រៅគេហដ្ឋាន ឬក្នុងទីតាំងបើកចំហទូលាយ ដូចជា ហាង ភោជនីយដ្ឋាន និង មជ្ឈមណ្ឌល ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា ក្រសួងវប្បធម៌ គ្រាន់តែចេញគោលការណ៍រួម និងណែនាំជាលក្ខណៈបច្ចេកទេសប៉ុណ្ណោះ តែមិនចាត់វិធានការច្បាប់ឡើយ ក្នុងករណីមានអ្នក ដែលបំពានសេចក្តីណែនាំរបស់ក្រសួង។ លោក បញ្ជាក់ថា ការចាត់វិធានការ ឬយ៉ាងណានោះ គឺអាស្រ័យលើអាជ្ញាធរដែនដីនៅមូលដ្ឋាន។
កន្លងមក រាជធានីខេត្តខ្លះ ពិសេសរាជធានីភ្នំពេញ ធ្លាប់ចេញបម្រាមហាមមិនឲ្យមានការសង់រោងពិធីលើចិញ្ចើមផ្លូវ ឬលើទ្រូងផ្លូវឡើយ តែមកដល់បច្ចុប្បន្ន គេ នៅតែឃើញមានរោងពិធីនានានៅលើចិញ្ចើមផ្លូវ ឬលើទ្រូងផ្លូវ។
ក្រៅពីការមិនឲ្យសង់រោងពិធី នៅមានចំណុចជាច្រើនទៀត ដែលក្រសួងវប្បធម៌ ណែនាំប្រជាពលរដ្ឋ។ អ្នកចូលរួមក្នុងពិធី មិនត្រូវលើសពី២០០នាក់។ អ្នកចូលរួម គឺសំដៅលើម្ចាស់កម្មវិធី និងភ្ញៀវ តែមិនរាប់បញ្ចូលក្រុមចុងភៅ ក្រុមភ្លេង និង អ្នកបម្រើសេវាផ្សេងទៀតឡើយ។ អ្នកចូលរួម ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ឬស្កេត QR Code របស់ក្រសួងសុខាភិបាល។ ម្ចាស់កម្មវិធី ត្រូវរៀបចំដាក់ឧបករណ៍វាស់កម្តៅ និងអាល់កុល សម្រាប់អ្នកចូលរួម។ អ្នកចូលរួមទាំងអស់ ត្រូវពាក់ម៉ាស់ និងរក្សាគម្លាត១ម៉ែត្រកន្លះពីគ្នា។ ទាំងនេះ ជាសេចក្តីណែនាំរបស់ក្រសួងវប្បធម៌៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]