រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជនស្គាល់យ៉ាងច្បាស់រួចមកហើយ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏មានថ្មីមាត់ Admin ជិងចក់ កាលពីម្សិលមិញ លោកបញ្ចប់ភាពនៅលីវ ដោយបានចូលរោងការកសាងអនាគតថ្មី ជាមួយអនាគតភរិយារបស់លោកហើយ។
ក្នុងនោះដែរ Admin ជិងចក់ ក៏បានបង្ហោះសារមួយ ដោយបានបញ្ជាក់ថា ពីពេលនេះទៅ លោកស្មាលាហើយភាពនៅលីវ ស៊ីងកល ហើយសុំពាក្យជូនពរពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសំណេររបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ពូកែមួយ ត្រូវបានគេស្គាល់ថា Admin ជិងចក់ បានសរសេររៀបរាប់ដូច្នេះថា៖
សូមរំលឹកប្រវត្តិស្នេហារបស់អ្នកទាំងពីរផងដែរថា បើតាមការរៀបរាប់របស់ ភរិយា Admin ជិងចក់ បានទម្លាយថា ដំបូងឡើយ ពូចក់តាមក្រាស់ (លួចស្រលាញ់) នៅខាងក្រៅ ពោលតាមបណ្តាញសង្គមហ្វេសប៊ុក និងរកវិធីញ៉ែអ្នកនាង គ្រប់វិធីតែម្តង។
ភរិយាពូចក់ បញ្ជាក់ទៀតថា អ្នកនាងផ្សងថា នឹងមិនយកប្តីនោះឡើយ មិនថាអ្នកណានោះទេ ពោលគឺចង់នៅតែឯងជារៀងរហូត តែចុងក្រោយ អ្នកបែរជាមកចាញ់ទង្វើរល្អរបស់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ ទាល់តែបាន ហើយរហូតដល់ទៅចូលរោងការតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]