កម្សាន្ត៖ ជាការពិតណាស់ បន្ទាប់ពី កូនស្រីដំបូង របស់តារាសម្ដែងហូលីវូដ Angelina Jolie និង លោក Brad Pitt ដែលមានឈ្មោះថា Shiloh បានបង្ហាញខ្លួនជាបន្តបន្ទាប់ បានធ្វើឲ្យទស្សនិកជនជាច្រើនផ្ទុះការចាប់អារ​ម្មណ៍ ជាមួយនឹងការតុបតែងខ្លួន បែបក្មេងស្រីដ៏គួរឲ្យស្រលាញ់ ។  

ដោយឡែក ទន្ទឹមនឹងការចាប់អារម្មណ៍លើរូបសម្រស់បែបនេះហើយ ទើបថ្មីៗនេះ មានអ្នកនិយមលេងអ៊ីនធឺណិត បានធ្វើការប្រៀបធៀប មុខមាត់ របស់ Shiloh ជាមួយនឹង ភាពស្រស់ស្អាតរបស់ឪពុកម្តាយរបស់នាង កាលពីនៅក្មេងៗ ហើយក៏បានដឹងថា នាងពិតជាទទួលបានសម្រស់ដ៏ស្រស់ស្អាត និងលក្ខណៈពិសេស ពីឪពុកម្តាយរបស់ខ្លួន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ពួកគេ​បាន​កត់​សម្គាល់ និងបាន​ប្រមូល​ផ្ដុំ​យ៉ាង​ល្អិតល្អន់ នៃ​លក្ខណៈ​ពិសេស​របស់ Brad Pitt និង Angelina Jolie ហើយ ដោយតាមស្ទីល Tomboy របស់ Shiloh កាលពីមុន ហាក់ធ្វើឲ្យនាង មានភាពស្រដៀងគ្នាជាច្រើន ជាមួយនឹងឪពុករបស់ខ្លួន ទាំងទម្រង់មុខ និងស្ទាយ៍សក់ ។ 

ប៉ុន្តែជាក់ស្ដែង ជាមួយនឹងរូបដែល Shiloh ​បានផ្លាស់ប្ដូរស្ទាយ៍ ស្លៀក​រ៉ូប​បែប​នារី ធ្វើឲ្យសម្រស់របស់នាង កាន់តែ បង្ហាញពីភាពស្រដៀងនឹងអ្នកម្តាយ ព្រោះ Angelina Jolie មានល្បីល្បាញដោយសារបបូរមាត់ដ៏ទាក់ទាញ ហើយកូនស្រីរូបស្រស់ម្នាក់នេះ ក៏ទទួលបាននូវចំណុចពិសេស មួយនេះដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 កូនស្រី Angeilna Jolie 
 កូនស្រី Angeilna Jolie 
រូបប្រៀបធៀប កូនស្រី Angeilna Jolie ជាមួយនឹង ឪពុក
រូបប្រៀបធៀប កូនស្រី Angeilna Jolie ជាមួយនឹង ឪពុកម្ដាយ
រូបប្រៀបធៀប កូនស្រី Angeilna Jolie ជាមួយនឹង ឪពុកម្ដាយ
រូបប្រៀបធៀប កូនស្រី Angeilna Jolie ជាមួយនឹង ឪពុកម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]