ព្រះសីហនុ៖  ពិតណាស់ តាមរយៈបទចម្រៀងជាច្រើនរបស់ តារាចម្រៀងស្រីវ័យក្មេង អ្នកនាង វីរៈ និច ក្នុងផលិតកម្ម សាន់ដេ ទទួលបានពេញនិយមខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ ។  

មិនត្រឹមតែទេពកោសល្យ ក្នុងការបកស្រាយបទចម្រៀងនោះទេ សូម្បីតែរូបសម្រស់របស់ ម្ចាស់បទចម្រៀង «សង្សារម៉ាកអី» អ្នកនាង វីរៈ និច រូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់បណ្ដាអ្នកគាំទ្រ មិនចាញ់តារាស្រីៗ ជួរមុខៗនោះទេ ជាពិសេសខណៈដែលពេលនេះមានស្វាមីរួចក៏ដោយក្តី ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងស្រីពោរពេញទៅមនោសញ្ចេតនា វីរៈ និច បានបង្ហោះរូបភាពជាច្រើន ពីដំណើរកម្សាន្តរបស់ ខ្លួន លើទឺកដីខេត្តព្រះសីហនុ  ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្ររបស់ខ្លួនខណៈដែលនាង កាន់តែលេងខ្លួនស៊ិចស៊ីខ្លាំងឡើង បន្ទាប់ពីរៀបការជាងមួយខែថ្មីៗនេះ  ។  

បើកផ្អែកទៅលើការបង្ហោះនោះ ផងដែរ អ្នកនាង វីរៈ និច បានបង្ហាញពីទេសភាព អាងហែលទឹកថ្លាឆ្វេងខៀវស្រងាត់ ស្រស់ស្អាត អមជាមួយនឹង សម្រស់ដ៏គួរឲ្យស្រលាញ់ និងការតុបតែងក្នុងឈុតប៊ីគីនីខាងលើបញ្ចេញសាច់ទ្រូងសខ្ចីរបស់ខ្លួន ទៀតនោះ រឹតតែធ្វើឲ្យអ្នកគាំទ្រមើលមិនចង់ដាក់ភ្នែក៕

សូមទស្សនារូបភាពខាងក្រោម៖

 វីរៈ និច
 វីរៈ និច
 វីរៈ និច
 វីរៈ និច
 វីរៈ និច
 វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]