បរទេស៖ គឺជារឿងដ៏រំភើបរីករាយមួយ សម្រាប់ទស្សនិកជនជាច្រើន បន្ទាប់ពី តារាម៉ូដែលដ៏ល្បី Paris Hilton និងគូដណ្ដឹង ត្រៀមខ្លួនចូលរោងការ និងចាប់ផ្ដើមកសាងគ្រួសារដ៏មានសុភមង្គលមួយ ផងដែរ។
ជាក់ស្ដែង នៅក្នុងថ្ងៃនេះផ្ទាល់ ដែលជាថ្ងៃមង្គលរបស់ តារាស្រីរូបនេះ នឹងស្វាមី ក៏បានបើកបង្ហាញឲ្យឃើញ ពីទីកន្លែងរៀបចំពិធី ដែលជា វិមានតម្លៃជាង ៦០ លានដុល្លារ នៅ Los Angeles ព្រមទាំងជាកន្លែងដែលគ្រួសាររបស់នាង បានរស់នៅអស់រយៈពេល ៦០ ឆ្នាំ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ផ្ទះដែលបានជ្រើសរើសរៀបចំពិធីរៀបការ របស់ Paris Hilton និង គូដណ្ដឹង លោក Carter Reum គឺជាវីឡាដ៏ប្រណីតពណ៌ស និងមានភាពស្រស់ស្អាត មានទីធ្លាធំ សួនផ្កាបានរីកដុះដាល ជាអក្សរ P និង C ដែលជាតំណាងឲ្យឈ្មោះ របស់កូនក្រមុំ និងកូនកំលោះ។
ជាពិសេស មិនត្រឹមតែមានភាពធំទូលាយនោះទេ តែនៅក្នុងនោះ នៅពេលដែលភ្ញៀវបានចូលរួមក្នុងពិធីមង្គលការ ពួកគេនឹងអាចរីករាយ ក្នុងពិធីជប់លៀង នៅមាត់អាងដ៏ស្រស់ស្អាត ដែលត្រូវបានរចនាឡើង ស្របតាមស្តង់ដារអូឡាំពិក៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]