ខេត្តកំពង់ស្ពឺ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺនៅថ្ងៃ​ទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រុម​ល្បាត​ចល័ត​នៃនាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ដែល​ប្រចាំ​ការ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​សាស្ត្រ​​ ខេត្ត​ព្រះ​សីហនុ​ និងផ្លូវ​ជាតិ​លេខ​៤១​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ បានធ្វើការឃាត់​រថយន្ត​ ដែលដាក់​តាំងភ្លេីង​ខុស​បច្ចេកទេស​ និង​បាន​បិទ​ស្ទីគ័រ​ មាន​ពាក្យមិន​សមរម្យ​លេី​រថយន្ត​ ដែលធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌ និងបង្កជាការរំខានដោយសារតែភ្លើងពណ៌កែច្នៃខុសបច្ចេកទេស ដែលអាចនឹងបង្កជាកត្តាគ្រោះថ្នាក់ដល់អ្នកបើកបរផ្សេងទៀតនៅពេលយប់។

យ៉ាងណាមិញ ក្រោយបានឃាត់ខ្លួនរួច សមត្ថកិច្ច​បានធ្វើការណែនាំ​អោយ​ដោះ​និង​បក​ចេញនៅ​នឹង​កន្លែងចំពោះពាក្យពេចន៍មិនសមរម្យទាំងនោះ​ ព្រមទាំង​បាន​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្តិ​ដូច្នេះបន្តទៀត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សមត្ថកិច្ចឃាត់រថយន្តប្រើពាក្យពេចន៍មិនសមរម្យ
សមត្ថកិច្ចឃាត់រថយន្តប្រើពាក្យពេចន៍មិនសមរម្យ
សមត្ថកិច្ចឃាត់រថយន្តប្រើពាក្យពេចន៍មិនសមរម្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]